រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ទស្សនកិច្ចនៅប្រទេសឥណ្ឌាបន្ទាប់ពីទំនាក់ទំនងកាទូតទ្វេភាគីធ្លាក់ចុះ! និងក្រោយពីឥណ្ឌាព្រងើយកន្តើយនឹងវិធានការពន្ធគយរបស់លោក Trump

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទនេះបានអញ្ជើញទៅទស្សនាវិមាន Taj Mahal (តាច ម៉ាហាល់) ដ៏ល្បីល្បាញក្នុងទីក្រុង Agra នៃសាធារណរដ្ឋឥណ្ឌា អំឡុងពេលលោកធ្វើទស្សនកិច្ចនៅប្រទេសនេះ ចាប់តាំងពីម្សិលមិញមក។ លោក Rubio បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង New Delhi ថា នេះជាលើកដំបូងសម្រាប់លោកដែលបានមកទស្សនាវិមានដែលសាងសង់អំពីថ្មម៉ាបដ៏ល្បីរបស់ឥណ្ឌា និង ជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកដែរ។ លោកបានមានប្រសាសន៍មុនពេលហោះហើរទៅកាន់ទីក្រុង Agra ថា “វិមាននេះជាអច្ឆរិយៈមួយរបស់ពិភពលោក។ ខ្ញុំគិតថាវាជារឿងសំខាន់ណាស់ ដើម្បីបង្ហាញការគោរពចំពោះវប្បធម៌របស់ប្រទេសឥណ្ឌាសម្រាប់អ្នកទស្សនាទាំងអស់”។ ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Rubio ទៅកាន់ប្រទេសអាស៊ីខាងត្បូងមួយនេះ បានធ្វើឡើងចំពេលនៃស្ថានភាពធ្លាក់ចុះសេដ្ឋកិច្ច និងវិស័យការទូតរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋឥណ្ឌា ដែលភាគច្រើនបានប៉ះទង្គិចគ្នាដោយសារគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលបានដំឡើងពន្ធលើការនាំចេញរបស់ឥណ្ឌាជាច្រើនលើកនិងច្រើនមុខទំនិញ។ កាលពីថ្ងៃអាទិត្យម្សិលមិញ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះបាននិយាយថា ប្រទេសឥណ្ឌាគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិក និងបានសម្តែងភាពសុទិដ្ឋិនិយមអំពីការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីក្នុងពេលឆាប់ៗនេះដែរ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមើលមិនឃើញពីទំនាក់ទំនងរបស់យើងជាមួយប្រទេសណាមួយនៅក្នុងពិភពលោកថាជាការចំណាយលើសម្ព័ន្ធភាពយុទ្ធសាស្ត្ររបស់យើងល្អជាងជាមួយប្រទេសឥណ្ឌានោះទេ” ដោយលោកបន្ថែមនិងសង្ឃឹមថាទំនាក់ទំនងរវាងឥណ្ឌានិងសហរដ្ឋអាមេរិកនឹងកាន់តែរឹងមាំជាងមុននៅក្នុងឆ្នាំខាងមុខៗទៀត។
លោក Rubio បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តផ្នែកពាណិជ្ជកម្មរបស់រដ្ឋបាលលោក Trump គឺមានទស្សនៈវិស័យជាសកល សម្រាប់ជម្រុញសេដ្ឋកិច្ចសហរដ្ឋអាមេរិកគឺគ្មានដៃគូណាដែលល្អជាងទីក្រុងញូវដេលីឡើយ ហើយស្ទើរតែគ្មានប្រទេសណាមួយនៅក្នុងពិភពលោកដែលខ្ញុំអាចធ្វើដំណើរទៅ ដោយមិនលើកឡើងពីបញ្ហាពាណិជ្ជកម្មនោះទេ ពីព្រោះយើងបានធ្វើរឿងនេះពីទស្សនៈសកលលោក»៕

សម្រួលអត្ថបទ៖ សុផារិន្ទ