ផ្ទុះការតវ៉ានៅទីក្រុងអាថែនប្រទេសក្រិច បន្ទាប់ពីបែកធ្លាយ VDO ដែលរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលធ្វើទង្វើអសីលធម៌ខ្លាំងលើសកម្មជននិរទេសខ្លួន
មនុស្សជាងមួយពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនានាក្នុងទីក្រុងអាថែនដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងអ៊ីស្រាអែលដែលស្ទាក់ចាប់កងនាវាអន្តរជាតិដែលដឹកជញ្ជូនសកម្មជនហ្គាហ្សា។ ក្រុមបាតុករបានដើរជាក្បួនឆ្ពោះទៅកាន់ស្ថានទូតអ៊ីស្រាអែលនៅរដ្ឋធានីប្រទេសក្រិក ដោយអ្នកខ្លះកាន់បញ្ឆេះភ្លើង ទោះបីជាការតវ៉ាបានឈានដល់សភាពស្ងប់ស្ងាត់ក៏ដោយ។ កាលពីថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលអ៊ីស្រាអែល បានដោះលែង និងនិរទេសសកម្មជនរាប់រយនាក់នៃកងនាវាដែលបានព្យាយាមបំពានការបិទផ្លូវកងទ័ពជើងទឹករបស់ខ្លួននៅហ្គាហ្សា។ ផ្ទុះកំហឹងនៅបរទេសចំពោះសកម្មភាពប្រព្រឹត្តលើក្រុមសកម្មជនបានជំរុញឱ្យប្រទេសជាច្រើនកោះហៅបេសកជនអ៊ីស្រាអែលចេញមកស្តាប់កង្វល់របស់ពួកគេ។ សកម្មជនប្រហែល ៤២០ នាក់បានចាកចេញពីអ៊ីស្រាអែលតាមយន្តហោះឆ្ពោះទៅកាន់ប្រទេសតួកគី ជាកន្លែងដែលពួកគេបានចុះចតនៅល្ងាចថ្ងៃព្រហស្បតិ៍នៅទីក្រុងអ៊ីស្តង់ប៊ុល។ ក្នុងរូបភាពនោះគឺពួកគេស្លៀកពាក់ឈុតហាត់ប្រាណពណ៌ប្រផេះ និងអាវកាក់អារ៉ាប់ ចុះពីលើជណ្តើរ រត់ទៅកាន់កន្លែងគេចខ្លួន ដោយលើកម្រាមដៃពីរ ហើយស្រែកថា “ដោះលែងជនជាតិប៉ាឡេស្ទីនទៅ” ដោយអ្នកខ្លះមើលទៅហាក់ដូចជាពិបាកដើរខ្លាំងណាស់។ សកម្មជនទាំងអស់ត្រូវគេរំពឹងថានឹងនាំទៅពិនិត្យសុខភាព នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Anadolu ដែលគ្រប់គ្រងដោយរដ្ឋតួកគី។ ក្រសួងការបរទេសអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មជនបរទេសទាំងអស់” ពីកងនាវាត្រូវបាននិរទេសខ្លួន។ លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធនេះថា លោកបានណែនាំឲ្យនិរទេសសកម្មជនទាំងនោះចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន! បន្ទាប់ពីបានស្តីបន្ទោសយ៉ាងខ្លាំងចំពោះរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលចំពោះវីដេអូញុះញង់ដែលបង្ហាញពីសកម្មភាពរដ្ឋមន្ត្រីមួយរូបបានសើចចំអកឲ្យសកម្មជនកងនាវាដែលត្រូវបានឃុំខ្លួនទាំងនោះ ទាំងដែលពួកគេជាប់ ខ្នោះដៃ និងលុតជង្គង់។ លោក Netanyahu បាននិយាយថា ទោះបីជាអ៊ីស្រាអែលមានសិទ្ធិគ្រប់យ៉ាងក្នុងការបញ្ឈប់ «កងនាវាញុះញង់របស់អ្នកគាំទ្រភេរវករហាម៉ាស» ក៏ដោយ ក៏របៀបដែលរដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben-Gvir បានដោះស្រាយជាមួយសកម្មជនទាំងនោះ «មិនស្របតាមតម្លៃ និងបទដ្ឋានរបស់អ៊ីស្រាអែលនោះទេ»៕

សម្រួលអត្ថបទ៖ សុផារិន្ទ


