ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួប លោកបណ្ឌិត Hyung Ju Kim អ្នកស្រាវជ្រាវ នៅវិទ្យាស្ថានបច្ចេកវិទ្យាបៃតងជាតិកូរ៉េ (NIGT) និងនាយកប្រតិបត្តិក្រុមហ៊ុន VERYWORDS

ទីស្តីការក្រសួង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោកបណ្ឌិត Hyung Ju Kim អ្នកស្រាវជ្រាវ នៅវិទ្យាស្ថានបច្ចេកវិទ្យាបៃតងជាតិកូរ៉េ (NIGT) និងជានាយកប្រតិបត្តិក្រុមហ៊ុន VERYWORDS និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។

ជំនួបនេះមានគោលបំណងដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោង EV និងធ្វើបទបង្ហាញអំពីក្រុមហ៊ុន VERYWORDS និងវិទ្យាស្ថានជាតិបច្ចេកវិទ្យាបៃតង (NIGT) នូវប្រព័ន្ធគ្រប់គ្រងវដ្តជីវិតអាគុយ ដែលបានបង្កើតយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវ នៃប្រព័ន្ធគ្រប់គ្រងអាគុយពេញលេញ ជូនថ្នាក់ដឹកនាំ និងឯកឧត្តមរដ្ឋមន្ត្រី ចំពោះគំនិតផ្តួចផ្តើមថ្មីនេះ ហើយប្រព័ន្ធចុះបញ្ជីអាគុយ និងប្រព័ន្ធតាមដានគុណភាពអាគុយ រថយន្ដអគ្គិសនី កម្ពុជានឹងក្លាយជាប្រទេសទី១នៅអាស៊ីក្នុងការអនុវត្តគម្រោងនេះ៕