សាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនជនបរទេស ២២នាក់ ជាបណ្តោះអាសន្នពាក់ព័ន្ធករណី Online Scam
ភ្នំពេញ៖ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ដែលជាជនបរទេសសរុបចំនួន ២២នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅប្រទេសកម្ពុជា ។
ក្នុងចំណោមជនត្រូវចោទទាំង ២២នាក់ ក្នុងនោះរួមមានជនជាតិចិនចំនួន២០នាក់ រុស្សី២នាក់ (ស្រី១នាក់) : ១. ឈ្មោះ ZHUO MENGQIU ភេទប្រុស ជនជាតិចិន ២. ឈ្មោះ SHEN ZHE ភេទប្រុស ជនជាតិចិន ៣.ឈ្មោះ ZHOU GAO YANG ភេទប្រុស ជនជាតិចិន ៤.ឈ្មោះ TU XIPING ភេទប្រុស ជនជាតិចិន ៥. ឈ្មោះ ZHAO BO YU ភេទប្រុស ជនជាតិចិន ៦. ឈ្មោះ HU XIANG ភេទប្រុស ជនជាតិចិន ៧. ឈ្មោះ WEN JUNWEI ភេទប្រុស ជនជាតិចិន ៨.ឈ្មោះ YU FENG ភេទប្រុស ជនជាតិចិន ៩. ឈ្មោះ LI PENG ភេទប្រុស ជនជាតិចិន ១០. ឈ្មោះ JIANG SICHENG ភេទប្រុស ជនជាតិចិន១១. ឈ្មោះ ZHUO HENG ភេទប្រុស ជនជាតិចិន ១២. ឈ្មោះ KE WANG ភេទប្រុស ជនជាតិចិន ១៣.ឈ្មោះ ZHANG YONG ភេទប្រុស ជនជាតិចិន ១៤. ឈ្មោះ LIAO XUBING ភេទប្រុស ជនជាតិចិន ១៥.ឈ្មោះ LU JING ភេទប្រុស ជនជាតិចិន១៦. ឈ្មោះ HU WENWEI ភេទប្រុស ជនជាតិចិន ១៧.ឈ្មោះ ZENG WU ភេទប្រុស ជនជាតិចិន ១៨.ឈ្មោះ MA WEI ភេទប្រុស ជនជាតិចិន ១៩. ឈ្មោះ WANG CHUAN QI ភេទប្រុស ជនជាតិចិន ២០.ឈ្មោះ LU YA CHENG ភេទប្រុស ជនជាតិចិន (ចោទពីបទ រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ២១.ឈ្មោះ SHAMIL GUSEAV ភេទប្រុស ជនជាតិរុស្សី និង២២.ឈ្មោះBALABANOVA ANZHELIKA ភេទស្រី ជនជាតិរុស្សី (ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ ម២។
ជនត្រូវចោទទាំងអស់ត្រូវបាន ចោទប្រកាន់ពីបទ រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅចំណុចបន្ទប់លេខ ៣២០៥ ជាន់ទី៣២ អគារបាវលី (BAOLI INTER CITY) ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៦ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការប្រឆាំងការល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា។
យោងតាមដីកាចំនួន២២ផ្សេងគ្នារបស់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្ក្រាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទទាំង ២២នាក់ ទៅកាន់មណ្ឌលឃុំខ្លួនតាមការកំណត់របស់តុលាការ ពោល គឺជនត្រូវចោទចំនួន ២១នាក់ (ប្រុស) បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ ពន្ធនាគាររាជធានីភ្នំពេញ (PJ) និងជនត្រូវចោទចំនួន ១នាក់ (ស្រី)ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ មណ្ឌលអប់រំកែប្រែទី២ (ម២)។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២៦មក។ ជាមួយច្បាប់នេះ បទល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

ប្រភព៖លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)


