ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ព.ស.២៥៧០ ឆ្នាំ២០២៦-២០២៧ ព្រមទាំងប្រគេន និងជូនសិក្ខូបករណ៍(សម្ភារៈសិក្សា) រួមទាំងបច្ច័យបួនដល់សមណសិស្ស សិស្ស នៃកម្រងសាលាពុទ្ធិកបឋមសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ ស្ថិតនៅវត្តព្រះវិហារធំ សសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ

កាលពីព្រឹក ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឆងថ្ងៃទី5 ខែឧសភា ឆ្នាំ2026 នៅវត្តព្រះវិហារធំ សសរ១០០ បានប្រារព្វពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ព.ស.២៥៧០ ឆ្នាំ២០២៦-២០២៧ ព្រមទាំងប្រគេន និងជូនសិក្ខូបករណ៍(សម្ភារៈសិក្សា) រួមទាំងបច្ច័យបួនដល់សមណសិស្ស សិស្ស នៃកម្រងសាលាពុទ្ធិកបឋមសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ ស្ថិតនៅវត្តព្រះវិហារធំ សសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ

ក្រោមព្រះអធិបតីភាព៖ ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ​ ខេត្តក្រចេះ និងជាព្រះនាយក កម្រងសាលាពុទ្ធិកបឋមសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ

ពិធីនោះមាននិមន្ត និងអញ្ជើញចូលរួមពីសហការីមន្ត្រីសង្ឃនៃសាលាអនុគណស្រុកសំបូរ អគ្គមហាឧបាសិកា មហាឧបាសក មហាឧបាសិកា ប្រជាពុទ្ធបរិស័ទ លោកគ្រូធម្មាចារ្យ លោកគ្រូឧទ្ទេសាចារ្យ លោកគ្រូបង្រៀន រួមទាំងសមណសិស្ស សិស្សជាច្រើនអង្គ / នាក់ ។