លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកស្រី ជា សុខលី ត្រូវជាភរិយារបស់ លោកអនុសេនីយ៍ឯក បេន រដ្ឋា នាយការិយាល័យផែនការ មន្ទីរកសាងកម្លាំង ដែលកំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យ
កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំប្រកបដោយគុណធម៌របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជន ព្រមទាំងពីរអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកស្រី ជា សុខលី ភេទស្រី អាយុ២៣ឆ្នាំ ត្រូវជាភរិយារបស់ លោកអនុសេនីយ៍ឯក បេន រដ្ឋា នាយការិយាល័យផែនការ មន្ទីរកសាងកម្លាំង ដែលកំពុងសម្រាកឆ្លងទន្លេ នៅមន្ទីរពេទ្យអ៉ឹម រស្មី ស្ថិតនៅភូមស្នោទី១ សង្កាត់ទំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នាឱកាសសួរសុខទុក្ខនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងក្រុមការងារអាវុធហត្ថ បានសំណេះសំណាល ចូលរួមអបអរសាទរ លោកអនុសេនីយ៍ឯក បេន រដ្ឋា និងក្រុមគ្រួសារ ដែលទទួលបានសមាជិកថ្មី ប្រកបដោយសុខភាពល្អទាំងម្តាយនិងកូន ជាពិសេសបានឧបត្ថម្ភជាថវិការព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគ សរុប ៦៨៤,០០០រៀលថែមទៀតផង៕



