បាតុកម្មតវ៉ាបានប៉ះទង្គិចគ្នានៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនក្នុងទិវា May Day ដើម្បីទាមទារតម្លើងប្រាក់ឈ្នួល ដោយសារបញ្ហាតម្លៃប្រេងសាំង និងទំនិញនានាឡើងថ្លៃពីសង្រ្គាមអ៊ីរ៉ង់
កម្មករនៅប្រទេសហ្វីលីពីនបានប៉ះទង្គិចជាមួយប៉ូលីសនៅជិតស្ថានទូតអាមេរិកក្នុងរដ្ឋធានីម៉ានីលនៅថ្ងៃសុក្រនេះ អំឡុងពេលដែលពួកគេវេញមកតវ៉ាក្នុងទិវាពលកម្មអន្តរជាតិ ឬ May Day។ ថ្ងៃឈប់សម្រាកនេះ ដែលត្រូវបានគេស្គាល់ផងដែរថាជាទិវាកម្មករអន្តរជាតិ ឬទិវាពលកម្មអន្តរជាតិ គឺជាសញ្ញានៃការតស៊ូ និងសមិទ្ធផលរបស់កម្មករ និងចលនាកម្មករនៅជុំវិញពិភពលោកដែរ។ មេដឹកនាំនៃការតវ៉ានៅប្រទេសហ្វីលីពីនបាននិយាយថា ពួកគេរំពឹងថានឹងមានហ្វូងកម្មករកាន់តែច្រើនចេញមកទាមទារតម្លៃប្រាក់ឈ្នួលឲ្យបានខ្ពស់ បន្ទាប់ពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងទំនិញនានានៃជីវិតរស់នៅប្រចាំថ្ងៃ និងការបញ្ឈប់សង្គ្រាមនៅមជ្ឈិមបូព៌ាដែរ។ ក្រុមកម្មករឆ្វេងនិយមដែលមានឈ្មោះថា Kilusang Mayo Uno បានដង្ហែរូបចម្លាក់ដ៏ធំមួយរបស់សត្វចម្លែកក្បាលបី ដែលមានរូបភាពរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាចំណាស់ជាងគេរបស់ទីក្រុងវ៉ាស៊ីនតោននៅអាស៊ីដែរ។ ថ្ងៃទី១ខែឧសភានេះ គឺថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់អ្នកធ្វើការនៅក្នុងប្រទេសហ្វីលីពីនជាផ្លូវការគឺចាប់ពីឆ្នាំ១៩០៨មកម៉្លេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



