គ្រោះថ្នាក់កំបាំងមុខ! ក្រោយពីមានសង្គ្រាមនៅស៊ូដង់បានបន្សល់នូវយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនកប់ក្នុងដីធ្វើឱ្យមនុស្សរាប់រយនាក់រងរបួស និងស្លាប់

នៅពេលដែលអ្នកស្រុកវិលត្រឡប់ទៅកាន់រដ្ឋធានីខាទុំរបស់ប្រទេសស៊ូដង់វិញ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនខែ មក វាបានបន្សល់នូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមានគ្រាប់មីនបន្សល់ទុកពាសពេញដីដោយសង្គ្រាមកំពុងបង្កើតជាគ្រោះថ្នាក់កាន់តែខ្លាំងឡើងនៅទូទាំងរដ្ឋធានីនេះដែរ។ អ្នកយកព័ត៌មាន AP អ្នកស្រី Sam Mednick ដែលបានរាយការណ៍ពីទីក្រុងនេះ បាននិយាយថា អ្នកដោះមីនកំពុងធ្វើការដើម្បីសម្អាតតំបន់ដែលមានការបំពុលដោយគ្រាប់មិនកប់ក្នុងដី ប៉ុន្តែក្រុមជំនួយព្រមានថាដំណើរការនេះនឹងចំណាយពេលច្រើនឆ្នាំឯណោះ ដោយសារការផ្តល់មូលនិធិមានដែនកំណត់ និងត្រូវការ ការយកចិត្តទុកដាក់ពីអន្តរជាតិដែរ។ ជម្លោះរាប់ទសវត្សរ៍នៅក្នុងប្រទេសស៊ូដង់បានបន្សល់ទុកគ្រាប់រំសេវមិនទាន់ផ្ទុះនៅរាយប៉ាយពាសពេញប្រទេស ដោយមានផ្ទៃដីសរុបប្រហែល ៧.៧០០ ស្មើនឹងទីលានបាល់ទាត់មួយកំពុងស្ថិតក្នុងការគំរាមកំហែង។ ជាងពាក់កណ្តាលនៃចំនួននោះគឺជាលទ្ធផលនៃសង្គ្រាមដែលបានផ្ទុះឡើងនៅឆ្នាំ ២០២៣ រវាងកងទ័ពស៊ូដង់ និងក្រុមកងកម្លាំងគាំទ្ររហ័ស ដែលមានតំបន់ថ្មីៗដូចជារដ្ឋខាទុំ ក៏បានរងផលប៉ះពាល់ផងដែរ។ មនុស្សជិត ៦០ នាក់បានរងរបួស ឬស្លាប់នៅក្នុងរដ្ឋខាទុំនេះកាលពីឆ្នាំមុន និងជាងពាក់កណ្តាលនៃពួកគេជាកុមារ និង ២៣នាក់បានរងរបួស។ ចំណែកចំនួនមនុស្សស្លាប់ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះមាន២១នាក់ក្នុងចំណោមពួកគេជាកុមារ នេះបើយោងតាមអង្គការសហប្រជាជាតិ។ យោងតាមក្រុមជំនួយ កងទ័ពស៊ូដង់ និងកងកម្លាំងសន្តិសុខគ្មានព្រំដែន ហៅកាត់ថា (RSF) ត្រូវចោទប្រកាន់ពីបទដាក់មីនអំឡុងពេលមានសង្គ្រាម ខណៈដែលពួកគេបានប្រយុទ្ធដើម្បីគ្រប់គ្រងរដ្ឋធានីមួយនេះថែមទៀតផង៕

សម្រួលអត្ថបទ៖ សុផារិន្ទ