ឆាកប្រគុំតន្រ្តីដ៏ធំរបស់កំពូលតារាចម្រៀង Shakira នៅប្រេស៊ីលត្រូវបានផ្អាកនិងស៊ើបអង្កេតបន្ទាន់! ក្រោយពីមានបញ្ហាបច្ចេកទេសឆាកធ្វើឱ្យមានមនុស្សម្នាក់ស្លាប់

ការរៀបចំឆាកសម្រាប់ការប្រគំតន្ត្រីរបសកំពូលតារាចម្រៀងលំដាប់ពិភពលោក នាង Shakira នៅទីក្រុង Rio de Janeiro បានចាប់ផ្តើមឡើងវិញហើយ ក្រោយពីបានផ្អាកដោយសារមានការស៊ើបអង្កេតរបស់ប៉ូលីសលើករណីជាងសោរអាយុ ២៨ឆ្នាំម្នាក់កាលពីមួយថ្ងៃមុន។ ប៉ូលីសបាននិយាយថា Gabriel de Jesus Firmino បានស្លាប់នៅថ្ងៃអាទិត្យភ្លាមៗបន្ទាប់ពីបានជាន់ ជណ្តើរយន្តចំនួន២នៅលើឆាក។ អ្នកស៊ើបអង្កេត Angelo Lages បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនប្រេស៊ីលដែលដំណើរការឆាកកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទមិនគោរពតាមបទប្បញ្ញត្តិសុវត្ថិភាពសម្រាប់កន្លែងធ្វើការ។ តារាចម្រៀងប៉ុប Shakira នឹងមកច្រៀងនិងសម្តែងនៅល្ងាចថ្ងៃសៅរ៍នេះនៅក្នុងការប្រគំតន្ត្រីឥតគិតថ្លៃមួយនៅលើតំបន់ឆ្នេរ Copacabana ក្នុងទីក្រុង Rio de Janeiro។ នាងមិនបានអត្ថាធិប្បាយអំពីហេតុការណ៍នោះទេ ខណៈដែលបុគ្គលិកបានវិលត្រឡប់មកធ្វើការសាងសង់វិញវាវិញនៅរសៀលថ្ងៃចន្ទនេះ បន្ទាប់ពីបានផ្អាកចាប់តាំងពីហេតុការណ៍នេះបានកើតឡើង ហើយអ្នកដែលទៅលេងកំសាន្តឆ្នេរ ក៏រក្សាគម្លាតមិនឆ្ងាយពីឆាកតន្រ្តីដែរ ព្រោះវាមិនបានផ្តល់ហានិភ័យអាក្រក់ដល់ពួកគេ។ នាង Anita Costa ជាតារាចម្រៀងអាយុ ៤១ ឆ្នាំបាននិយាយនៅពេលដែលនាងដើរទៅក្បែរឆាកតន្រ្តីថា “វាជារឿងដ៏គួរឲ្យក្រៀមក្រំណាស់ ដែលមានមនុស្សស្លាប់បែបនេះ “ប៉ុន្តែការប្រគំតន្ត្រីគួរតែបន្តដដែល។ អ្នកស៊ើបអង្កេត Lages បានប្រាប់អ្នកសារព័ត៌មានថា សេវាកម្មបំពាក់ជណ្តើរយន្ត Firmino មួយនៃឆាកហើយវាចាប់ផ្តើមមានបញ្ហាចំពោះបុគ្គលិកម្នាក់ទៀតនៅចម្ងាយ២៥ម៉ែត្រ។ មកដល់ពេលនេះអ្នករៀបចំបាននិយាយថាក្រុមហ៊ុនទទួលបន្ទុកនឹងត្រូវទទួលខុសត្រូវចំពោះបុគ្គលិករបស់ពួកគេ និងក្រុមគ្រួសារជនរងគ្រោះផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ