លោកប្រធានាធិបតី Donald Trump និយាយថា៖ អ៊ីរ៉ង់អាចទូរស័ព្ទមកចរចារជាមួយមន្រ្តីអាម៉េរិកបាន ដោយប្រៀបធៀបថាពួកយើងមានសន្លឹកបៀទាំងអស់នៅក្នុងដៃ

លោក Donald Trump បានបញ្ជាក់ជាថ្មីថាសហរដ្ឋអាមេរិកមាន “សន្លឹកបៀទាំងអស់” ហើយមន្ត្រីអ៊ីរ៉ង់ “អាចមករកយើងបាន” ឬ “ទូរស័ព្ទមកកាន់ពួកយើងបាន” បន្ទាប់ពីលោកប្រធានាធិបតីអាមេរិកសម្រេចលុបចោលការបញ្ជូនបេសកជនទៅកាន់កិច្ចចរចាជាមួយអ៊ីរ៉ង់។ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យនៅលើកម្មវិធី “The Sunday Briefing” របស់ Fox News Channel លោក Trump បាននិយាយថាលោកបានសម្រេចចិត្តបែបនេះ គឺវាល្អជាងការបញ្ជូនគណៈប្រតិភូមួយជើងហោះហើរក្នុងរយៈពេល ១៧ ម៉ោងទៅជួបពួកគេ។ លោក Trump បាននិយាយបែបនេះប៉ុន្តែមិនបានបញ្ជាក់ថាពេលណាទើបឲ្យពួកគេហៅទូរស័ព្ទនឹងធ្វើឡើងនោះទេ។ ការចរចាហាក់ដូចជាបរាជ័យនៅថ្ងៃសៅរ៍ ដោយអ្នកការទូតកំពូលរបស់ទីក្រុងតេអេរ៉ង់បានចាកចេញពីប្រទេសប៉ាគីស្ថាន ហើយមិនយូរប៉ុន្មានលោក Trump បាននិយាយថាលោកបានប្រាប់បេសកជនកុំឱ្យធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដបន្តទៀត។ លោក Trump ក៏បាននិយាយនៅក្នុងបទសម្ភាសន៍មួយថាជនសង្ស័យបាញ់ប្រហារលោកនៅទីក្រុងវ៉ាស៊ីនតោន ក្នុងសំណេរជាមួយនឹងការអំពាវនាវឱ្យកំណត់គោលដៅមន្ត្រីរដ្ឋបាល ដែលមានទស្សនៈប្រឆាំងនឹងគ្រិស្តសាសនាផងដែរ។ សូមបញ្ជាក់ថាបុរសដែលត្រូវបានគេចោទប្រកាន់ពីបទព្យាយាមវាយលុកសាលរបាំនៅឯពិធីជប់លៀងអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងសារព័ត៌មានសេតវិមាន គឺរូបគេមានភ្ជាប់ជាមួយនឹងកាំភ្លើងខ្លី និងកាំបិតបានសរសេរអំពីការកំណត់គោលដៅមន្ត្រីរដ្ឋបាលលោក Trump ហើយក្រុមគ្រួសាររបស់លោកក៏បានលើកឡើងពីក្តីព្រួយបារម្ភចំពោះការអនុវត្តច្បាប់មុនហេតុការណ៍នេះកើតឡើងផងដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ