ដំណឹងល្អ! រោងចក្រ Newbustar (crossleader) លេចរូបរាងឡើងលើទឹកដីខេត្តក្រចេះ ជារោងចក្រទី២ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅកម្ពុជា
(ក្រចេះ)៖ រោងចក្រផលិតសំបកកង់រថយន្តខ្មែរ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។
គួរជម្រាបថា រោងចក្រ Newbustar ជាបុត្រសម្ព័ន្ធនៃរោងចក្រដ៏ធំបំផុតជាប់ចំណាត់ថ្នាក់លេខ១ នៃសាធារណរដ្ឋប្រជាមានិតចិន គឺក្រុមហ៊ុន Doublestar Group។ រោងចក្រផលិតសំបកកង់ឡានមួយនេះ មានអាយុកាលជាង ១០០ឆ្នាំមកហើយ ក្នុងការផលិតសំបកកង់ឡាន ក្នុងនោះសូម្បីតែក្រុមហ៊ុនកង់ឡានខ្នាតយក្សរបស់កូរ៉េ ដែលល្បីល្បាញពេញពិភពលោកម៉ាក Kumho ក៏ស្ថិតក្រោមបុត្រសម្ព័ន្ធក្រុមហ៊ុនខ្នាតយក្សលំដាប់ថ្នាក់ពិភពលោក និងក្រុមហ៊ុនធំបំផុតលេខ១នៅចិនមួយនេះផងដែរ។
ឆ្លងតាមបទពិសោធន៍មួយនេះ សបញ្ជាក់ឱ្យឃើញថា ចំពោះរោងចក្រផលិតសំបកកង់ឡាននៅកម្ពុជាចំនួន៨ គឺមានតែរោងចក្រ Newbustar(crossleader)មួយនេះតែប៉ុណ្ណោះ ដែលមានបទពិសោធន៍ជាង១០០ឆ្នាំក្នុងការផលិតសំបកកង់ឡាន។ នេះជារឿងដែលគួរឱ្យទុកចិត្តបំផុតចំពោះប្រជាជនកម្ពុជា ក្នុងការប្រើប្រាស់ សំបកកង់ឡានខ្មែរម៉ាក Crossleader។
ក្រុមហ៊ុន RBR Cambodia 🇰🇭 ជាអ្នកទទួលសិទ្ធិចែកចាយម៉ាក Crossleader បានបញ្ជាក់យ៉ាងច្បាស់ៗថា ការលក់ជូននូវសំបកកង់របស់ខ្លួន គឺជាការលក់ជូននូវ «សុវត្ថិភាព» ចង់បានសំបកកង់ខ្មែរដែលមានសុវត្ថិភាពគឺ សូមជ្រើសរើស Crossleader។
សូមជម្រាបថា បើតាមក្រុមប្រឹក្សាវិនិយោគកម្ពុជា (CDC) បានបញ្ជាក់កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដែលបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ ក្នុងនោះរួមទាំងរោងចក្រផលិតសំបកកង់ Newbustar (crossleader) នៅខេត្តក្រចេះ។ នេះពិតជាសំណាងសម្រាប់អ្នកខេត្តក្រចេះ ខេត្តអ្នកត្រីផ្សោតកុំភ្លេចគាំទ្រសំបកកង់ឡានផលិតក្នុងខេត្តរបស់ខ្លួនផង លេខទំនាក់ទំនងផ្នែកលក់ផ្ទាល់ 090 999 720៕



