លោកប្រធានាធិបតី Trump បញ្ជាក់ថាគម្រោងដែលអ៊ីរ៉ង់ចង់សងសឹកវាយប្រហារក្នុងរដ្ឋ California កំពុងត្រូវបានស៊ើបអង្កេតបន្ទាន់ហើយ! បើពិតជាមានមែនអាម៉េរិកនឹងតបវិញឱ្យចាស់ដៃ  

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកយកព័ត៌មានថា «រដ្ឋអ៊ីរ៉ង់កំពុងត្រូវបានយើងកម្ទេចចោលយ៉ាងដំណំ»។ លោកប្រធានាធិបតីបានថ្លែងបែបនេះនៅឯមូលដ្ឋានរួម Andrews ក្នុងរដ្ឋ Maryland ស្របពេលដែលលោកកំពុងវិលត្រឡប់មកពីដំណើរទស្សនកិច្ចនៅរដ្ឋ Ohio និង Kentucky។ អ្នកយកព័ត៌មានម្នាក់បានសួរលោកប្រធានាធិបតីថា តើលោកបានឮអ្វីខ្លះអំពី «ការចេញផ្សាយអំពីគម្រោងចង់សងសឹករបស់អ៊ីរ៉ង់ដែលអាចកើតមាននៅក្នុងរដ្ឋ California ដែរឬទេ? ជាទីកន្លែងដែលនឹងមានយន្តហោះគ្មានមនុស្សបើកហោះហើរនៅឯនាយសមុទ្រនោះ?»។ លោក Trump បាននិយាយថា «រឿងនេះកំពុងត្រូវបានស៊ើបអង្កេតហើយ»។ លោកប្រធានាធិបតី Trump ក៏ត្រូវបានគេសួរអំពីកោសិកាលាក់ខ្លួនរបស់អ៊ីរ៉ង់ដែលអាចកើតមាននៅក្នុងសហរដ្ឋអាមេរិកផងដែរ។ លោកបានឆ្លើយតបថា«យើងដឹងថាពួកគេភាគច្រើននៅឯណាហើយ។ ខ្ញុំគិតថាយើងបានតាមដានពួកគេទាំងអស់គ្នាយ៉ាងជាប់ដែរ» បើពួកគេហ៊ានធ្វើពិតមែន នោះពួកគេក៏ត្រូវរងនូវការវាយប្រហារបស់ពួកយើងបន្ថែមដែរ។ លោកក៏បានស្តីបន្ទោសដល់អ្នកកាន់តំណែងមុនរបស់លោកដែរ ដែលសំដៅលើអតីតប្រធានាធិបតី Joe Biden ចំពោះអ្វីដែលលោកហៅថា «ជាការបើកចំហរព្រំដែនដ៏ល្ងង់ខ្លៅ» របស់លោកនោះ។ លើសពីនេះដែរលោកប្រធានាធិបតី Trump បានលើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់យោធាអាម៉េរិក នៅក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ដែរ ដោយលោកនិយាយថាប្រទេសនេះ «កំពុងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរហើយ»។ លោកបានមានប្រសាសន៍ថា «សង្គ្រាមគឺវាកើតឡើងដោយពួកគេផ្ទាល់ ដូច្នេះវាក៏ត្រូវបានកាត់ទោសឲ្យទៅលើអ្វីដែលពួកគេធ្វើដែរ។ ហើយនេះជារឿងដែលប្រទេសដទៃទៀតកំពុងប្រាប់ខ្ញុំដូចគ្នាដែរ។ មកដល់ពេលនេះប្រទេសធំៗជាប្រទេសមានអំណាចនិយាយថា ពួកគេមិនដែលឃើញអ្វីដូចស្ថានភាពនាពេលនេះទេ។ ហើយពួកគេក៏យល់ស្របទៅនឹងអ្វីដែលខ្ញុំកំពុងធ្វើនោះដែរ។ ពួកគេនិយាយថាវាជាប្រទេសអាក្រក់ (សំដៅរដ្ឋអ៊ីរ៉ង់) ហើយវាមានរយៈពេល៤៧ ឆ្នាំមកហើយ»៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ