ការប្រកួតកីឡាកុមារអូឡាំពិក ជាការពង្រឹងសមត្ថភាព និងស្មារតីរបស់កុមារក្នុងវិស័យកីឡា

ការប្រកួតកីឡាកុមារអូឡាំពិករៀបចំ ជាលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា មានកុមារចុះឈ្មោះ ចូលរួមប្រកួតប្រមាណជាង៣៣០នាក់ ដែលការប្រកួតនេះ ជាការបើកទំព័រកីឡាថ្មី សម្រាប់ផ្តល់ឱកាស ឱ្យកុមារតូចៗ ចូលរួមក្នុងវិស័យកីឡា នេះជាថ្លែងរបស់ ឯកឧត្តម វ៉ាត់ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាង ទេសរដ្ឋមន្រ្តី បណ្ឌិត ថោង ខុន ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា ក្នុងសន្និសិទ សារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំទើបអ៊ីអនទី៣ “AEON 3”ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាត់ អគ្គលេខាធិការ បានបញ្ជាក់ថា ការប្រកួតនេះ បានផ្តល់ឱកាសសម្រាប់កុមារចូលរួមពីអាយុ១ដល់៧ឆ្នាំ ដែលកុមារម្នាក់អាចចុះឈ្មោះចូលរួមប្រកួតបាន៣ប្រភេទកីឡា ។ ទៀតសោធការប្រកួតកីឡាកុមារអូឡាំពិកនេះ ត្រវបានរៀបចំឡើងដើម្បីបណ្តុះស្មារតីកីឡាដល់កុមារតូចៗជាការជំរុញឧបនិស្ស័យកីឡាឱ្យកុមារមានចំណាប់អារម្មណ៍ស្រលាញ់និងចាប់យកកីឡាមួយដើម្បីក្លាយខ្លួនជាកីឡាសក្កានុពលនាពេលអនាគ។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះ ផ្តើមចេញពីស្មារតី និងឧត្តមកតិកីឡាអូឡាំពិកដែលមានតម្លៃលើពិភពលោកសម្រាប់ផ្តល់ឱកាសសម្រាប់កុមារតូចៗជួបជុំគ្នានិងកុមារតូចជាមួយឳពុកម្តាយ ក៏ដូចជាការរៀបចំចលនាកីឡាអូឡាំពិកមួយដោយផ្តើមចេញពីកុមារទូទៅ។ ឯកឧត្តម បានរំលេចទៀតថា ការប្រកួតនេះជាសកម្មភាពចូលរួមចំណែកក្នុងការជំរុញឲ្យកុមារទំាងអស់ជួបជុំគ្នា និងលេងកីឡាដើម្បីពង្រឹងសមត្ថភាព និងស្មារតីក្នុងវិស័យកីឡារបស់កុមារ។ ហើយការប្រកួតនេះក៏មិនមែនជាការប្រកួតដើម្បីទទួលភាពជោគជ័យទាំងស្រុងនោះទេ ពោលការប្រកួតគឺជាបង្ហាញអំពីសមត្ថភាពកូនតែប៉ុណ្ណោះ។

ឯកឧត្តម អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់បន្ថែមទៀតថា ការបង្ហាញសមត្ថភាពនេះ អាណាព្យាបាលអាចមើលឃើញកូនៗអាចធ្វើអ្វីបាន អាចលេងអ្វីបាន ជាពេលវេលាមួយដែលអាណាព្យាបាលទំាងអស់ដឹងថា កូនៗអាចចូលរួមនឹងកុមារផ្សេងៗបានក្នុងការលេងកីឡា។

បើតាមការបញ្ជាក់បន្ថែម ពីឯកឧត្តម វ៉ាត់ ចំរើន ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៨ ដែលសហរដ្ឋអាមេរិកទទួលធ្វើជាម្ចាស់ផ្ទះ អត្តពលិកដែលឈ្មោះមេដាយមាសពីព្រឹត្តិការណ៍ដ៏ធំនេះ គេក៏ស្រាវជ្រាវព័ត៌មានបន្ថែមថាតើ អ្នកឈ្នះមេដាយមាសទាំងនោះធ្លាប់ឈ្មោះមេដាយមានប៉ុន្មានលើកក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកមារផងដែរ។

សូមបញ្ជាក់ថា ការប្រកួតការប្រកួតកីឡាកុមារអូឡាំពិកនៅផ្សារទំទើបអ៊ីអនទី៣ “AEON 3 ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី១ ខែកុម្ភៈខាងមុខនេះ ទទួលបានការចុះឈ្មោះពីកីឡាករ-កីឡាការិនីជាកុមារា-កុមារីចំនួន ៣៣០ នាក់៕