ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ទទួលជួបពិភាក្សាការងារជាមួយតំណាងធនាគារចិន (ហុងកុង) សាខាភ្នំពេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារចិន (ហុងកុង) សាខាភ្នំពេញ។
កិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរនេះ មានគោលបំណងរួមក្នុងការបង្កើតយន្តការប្តូររូបិយប័ណ្ណផ្ទាល់សម្រាប់កិច្ចការទូទាត់ និងប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងគោលដៅជំរុញកំណើនលំហូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន។ ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាលើការជំរុញប្រតិបត្តិការសេវាធនាគារទូទាត់ឆ្លងដែន និងការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មព្រមទាំងបន្តសិក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងធនាគារទាំងពីរ។