មហាសេដ្ឋីបច្ចេកវិទ្យា Jensen Huang របស់ NVIDIA និយាយអំពីអត្ថប្រយោជន៍របស់ AI បន្ទាប់ពីលោកបានធ្វើទស្សនកិច្ចអមដំណើរលោក Trump ទៅកាន់ប្រទេសចិន
លោក Jensen Huang នាយកប្រតិបត្តិ NVIDIA បានចូលរួមថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ Dell Technologies World នៅទីក្រុង Las Vegas ហើយបានចែករំលែកគំនិតយោបល់របស់លោកបន្ថែមអំពីអ្វីដែល AI កំពុងមានចលនា នាពេលបច្ចុប្បន្ននេះ។ លោក Huang បាននិយាយថា “ឥឡូវនេះយើងបានមកដល់យុគសម័យនៃ AI ដែលមានប្រយោជន៍ហើយ”។ លោក Huang បាននិយាយថា “វាពិតជាគួរឱ្យរំភើបសម្រាប់យើងទាំងអស់គ្នា ពីព្រោះរហូតមកដល់ពេលនេះវាជារឿងថ្មី គួរឱ្យចាប់អារម្មណ៍ និងគួរឱ្យរំភើបមិនគួរឱ្យជឿទាល់តែសោះ ប៉ុន្តែវាពិតជាស្ថិតនៅត្រឹមកម្រិតសហគ្រាសប៉ុណ្ណោះ មិនមែនជាកម្រិតឧស្សាហកម្មនោះទេ មនុស្សជាច្រើនបាននិយាយមុនរយៈពេលពីរទៅបីឆ្នាំចុងក្រោយនេះ ផលប៉ះពាល់នៃ AI គឺជាសក្តានុពលគឺមិនគួរឱ្យជឿ ប៉ុន្តែការប្រើប្រាស់ជាក់ស្តែងបានមកដល់ហើយ”។ នាយកប្រតិបត្តិ NVIDIA បានបញ្ជាក់បន្ថែមថា ឥឡូវនេះគឺវាចាប់ផ្តើមហើយ។ សុន្ទរកថានេះធ្វើឡើងបន្ទាប់ពីលោក Jensen Huang ជាមហាសេដ្ឋីផ្នែកបច្ចេកវិទ្យាដ៏ល្បីមួយរូបដែរ ដែលបានរួមដំណើរក្នុងយន្តហោះ Air Force One ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump ទៅកាន់ប្រទេសចិនជាមួយនឹងបណ្តាប្រធានក្រុមហ៊ុនធុរកិច្ចជាច្រើននាក់ ដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំង និង ជាពិសេសគឺវិនិយោគិនចិន ជាមួយនឹងវត្តមានរបស់លោកប៉ុន្តែក្នុងវេទិកានេះលោកមិនបាននិយាយអ្វីទាក់ទងនឹងដំណើរទស្សនកិច្ចនៅប្រទសចិននោះទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



