សិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដល់សិក្ខាកាមជិត៣០០នាក់

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងលោក យិន សុភី ប្រធានផ្នែកនីតិសាស្រ្តនៃសាកលវិទ្យាល័យន័រតុនតំណាងសាកលវិទ្យាធិការ នាព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធីបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដល់សិក្ខាកាមប្រមាណ ២៧០រូប។

សមាសភាពចូលរួមអមគណៈអធិបតីរួមមានអគ្គលេខាធិការរង ជំនាញការច្បាប់ គ.ក.ច. សាស្រ្តាចារ្យនៃសាកលវិទ្យាល័យន័រតុន។ 

ក្រោយសុន្ទរកថាស្វាគមន៍របស់លោកសាស្ត្រាចារ្យតំណាងសាកលវិទ្យាធិការន័រតុន និងមតិសំណេះសំណាលរបស់អគ្គលេខាធិការ ក៏មានការធ្វើបទឧទ្ទេសនាមស្តីពីការកែទម្រង់ច្បាប់នៅព្រះរាជាណាចក្រកម្ពុជាដោយជំនាញការច្បាប់ គ.ក.ច. និងបន្តជាចុងក្រោយដោយវគ្គសំណួរចម្លើយផងដែរ។ ដើម្បីទទួលបានព័ត៌មានពីគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។ សិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល មានគោលបំណង៖

*ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរួមអំពីកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ជូនភាគីពាក់ព័ន្ធសំខាន់ៗ *ផ្សព្វផ្សាយពីសមាសធាតុសំខាន់ៗ គោលដៅ និងលទ្ធផលដែលរំពឹងទុកនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល *ផ្សព្វផ្សាយពីសារៈសំខាន់នៃការចូលរួមរបស់ភាគីពាក់ក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល *លើកកម្ពស់សង្គតភាពនៃការអប់រំផ្នែកច្បាប់ ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សឱ្យស្របតាមកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល *លើកទឹកចិត្តដល់មតិយោបល់របស់ភាគីពាក់ព័ន្ធ ដើម្បីកែលម្អ និងគាំទ្រដល់កិច្ចការកែទម្រង់ច្បាប់ដែលកំពុងដំណើរការ *ពង្រឹងយន្តការសម្របសម្រួលសម្រាប់ការអនុវត្តសកម្មភាពកិច្ចការកែទម្រង់ច្បាប់៕