ឯកឧត្តម ឯក វណ្ណឌី ប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៥ ឆ្នាំ២០២៦សម្រាប់ប្រធានបទ ផ្តោតលើសារៈសំខាន់នៃទំនាក់ទំនងគ្នា នៅក្នុងយុគសម័យឌី ជីថល
រាជធានីភ្នំពេញ ៖ពិធីប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៥ ក្រោមអធិបតីភាពឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការតំណាងឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ដោយមានការចូលរួមពី
តំណាងក្រសួងអប់រំ យុវជន និងកីឡានិងសហភាពសហព័ន្ធយុវជនកម្ពុជារួមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្សនិងសិស្សានុសិស្ស។
ឯកឧត្តម ហ៊ន ធារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអោយដឹងថាឆ្នាំ ២០២៦ នេះសម្រាប់ប្រធានបទ បានផ្តោតលើសារៈសំខាន់នៃទំនាក់ទំនងគ្នា នៅក្នុងយុគសម័យឌី ជីថល ដោយបានតម្រូវឱ្យអ្នកចូលរួម សរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាង មនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុងពិភពឌីជីថលបានពិនិត្យឃើញថា សំបុត្រសរុបចំនួន ២,៦៨៧ មកពី៤១ សាលារៀន ចំនួននេះ មានការកើនឡើងប្រមាណ ២៧.៨៣% ធៀបនឹងឆ្នាំ ២០២៥។ ក្រុមការងារ មានការចាប់អារម្មណ៍កាន់តែ ច្រើនឡើងជាបន្តបន្ទាប់ ដោយឆ្នាំដំបូង មានអ្នកចូលរួមត្រឹមតែ១២០នាក់ប៉ុណ្ណោះ។ គួរឱ្យកត់សំគាល់ ដោយសារសិស្សានុសិស្សកាន់តែបានដឹងពីកម្មវិធី និងចាប់អារម្មណ៍កាន់តែខ្លាំង លើការបង្ហាញពីសិល្បៈនៃការសរសេរ និងចូលរួមគំនិតរបស់ពួកគេលើការដោះស្រាយបញ្ហារបស់សង្គម តាមរយៈសំណេរសំបុត្រ។ ជាលទ្ធផល ក្រុមការងារបានសម្រិតសម្រាំងជ្រើសរើសបេក្ខជន ជ័យលាភីចំនួន១០រូប។ ចំពោះសំបុត្រ របស់បេក្ខនារីជ័យលាភីលេខ១ ត្រូវបានផ្ញើទៅសហភាពប្រៃសណីយ៍សកល (UPU) ដើម្បីចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិ។
ឯកឧត្តម ឯក វណ្ណឌីក្នុងនាមឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងអប់រំ យុវជន និងកីឡា សហភាព សហព័ន្ធយុវជនកម្ពុជាក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងសរសេរសំបុត្រ ថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ នេះ។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា វិស័យប្រៃសណីយ៍ ក្រសួងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតភ្ជាប់បណ្តាញក្នុងប្រទេសនៅគ្រប់ទីកន្លែង ពីទីក្រុង ដល់ជនបទ ដែលអាចជួយបង្កលក្ខណៈងាយស្រួលដល់ការចែកបញ្ញើឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងការ ជឿទុកចិត្តពីអ្នកប្រើប្រាស់។ ក្រសួងបានជំរុញនិងគាំទ្រ ឱ្យក្រុមការងាររៀបចំកម្មវិធីនេះជា រៀងរាល់ឆ្នាំ ដើម្បីស្វែងរកជ័យលាភីលេខ១ ចូលរួមតំណាងព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិ។ឯកឧត្តមបានលើកឡើងថា ឆ្នាំនេះគឺជាលើកទី៥ឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងដោយយកចិត្តទុកដាក់ ចាប់តាំងពីការផ្សព្វផ្សាយ និងការដាក់ពិន្ទុ ដើម្បីធានាបានតម្លាភាព និងយុត្តិធម៌។ គូសបញ្ជាក់ថាប្រធានបទនៅឆ្នាំនេះ ហាក់បានពញ្ញាក់យើងថា ទំនាក់ទំនង រវាងមនុស្សនៅតែមានសារៈសំខាន់ បើទោះជាបច្ចេកវិទ្យាបានចូលមកដល់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង និងយើង ចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនៃគុណភាពជីវិតរបស់យើង ។
តាមរយៈ កម្មវិធីនេះ ក្មួយៗបានស្គាល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបានប្រើប្រាស់សេវាបញ្ញើរបស់ប្រៃសណីយ៍ ដែល បច្ចុប្បន្នកំពុងពង្រីកបណ្តាញរបស់ខ្លួនឱ្យកាន់តែទូលំទូលាយទៅជិតនឹងសហគមន៍។ជាចុងបញ្ចប់ឯកឧត្តមបានប្រគល់ សម្រាប់ជ័យលាភីនៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦នេះ នឹងទទួលបានរង្វាន់៖ជ័យលាភីលេខ១ : ប្រាក់រង្វាន់៤ លានរៀល មេដាយ១ កាបូប១ តែមប្រិ៍១ និងកុំព្យូទ័រយួរដៃ១ជ័យលាភីលេខ២ : ប្រាក់រង្វាន់២ លានរៀល មេដាយ១ កាបូប១ តែមប្រិ៍១និងកុំព្យូទ័រយួរដៃ១ជ័យលាភីលេខ៣ ប្រាក់រង្វាន់១ លានរៀល មេដាយ១ កាបូប១ តែមប្រិ៍១ និងកុំព្យូទ័រយួរដៃ១ជ័យលាភី Top១០: ប្រាក់លើកទឹកចិត្ត ៥០ ម៉ឺនរៀល តែមប្រិ៍ ១ និងកាបូប១។



