ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខ បានគាំទ្រដល់កងប្រតិបត្តិការរុករកក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការឆ្លើយតប និងសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗទាន់ពេលវេលារបស់បញ្ជាការដ្ឋានវិស្វកម្មលេខ ៧២២និងបញ្ជាការដ្ឋានទ័ពពិសេសលេខ ៧២៣។
ពិធីចុះត្រួតពិនិត្យឧបករណ៍សម្ភារៈសង្គ្រោះរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយនាថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២៦ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខនាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម. និងជាអនុប្រធាន គ.ជ.គ.ម.តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងមានការចូលរួមពីអគ្គលេខាធិការរង ទីប្រឹក្សា និងមន្ត្រីជំនាញចុះពិនិត្យកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយរបស់បញ្ជាការដ្ឋានវិស្វកម្មលេខ ៧២២និងបញ្ជាការដ្ឋានទ័ពពិសេសលេខ ៧២៣រាជធានីភ្នំពេញ។
បន្ទាប់ពីបានស្តាប់របាយការណ៏របស់ទាំងពីររួចមកឆ្លៀតក្នុងឪកាសនោះតាងនាមឯកឧត្តម នាយឧត្តមសេនីយ៍ កិតិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រីអនុ ប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសូមថ្លែងអំណរ អរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេញ្ជាការរង នាយសេនាធិការចំរុះ ឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាកាកងទ័ពជើងគោក ឯកឧត្តមមេបញ្ជាការកងឯក ភាព និងបញ្ជាការដ្ឋានវិស្វកម្មលេខ ៧២២និងបញ្ជាការដ្ឋានទ័ពពិសេសលេខ ៧២៣និងកោតសរសើរ ជាពិសេសចំពោះកងប្រតិបត្តិការ រុករកនិងសង្គ្រោះទាំងអស់ក្នុង ការអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខ
បានលើកឡើងពីរចនាសម្ព័ន្ធរបស់គណកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយដែលឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជាប្រធាននិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងមានក្រសួងស្ថាប័នពាក់ព័ន្ធនានាជាសមាជិកនិងកងកម្លាំងទាំងបី បានសហការ លើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ ។ឆ្លៀតក្នុងឪកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខបានជំរុញបន្ថែមដូចខាងក្រោម៖
១.ត្រូវបន្តយកចិត្តទុកដាក់ថែទាំជាប់ជាប្រចាំនូវឧបករណ៏សំភារៈសង្គ្រោះដែលរាជរដ្ឋាភិបាល បំពាក់ជូនឲ្យបានល្អ ។
២.ហ្វឹកហ្វឺនពង្រឹងសម្ថភាព ដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនិងគ្រោះមហន្តរាយផ្សេងៗ
៣.តាមដានសភាពទូទៅជាប់ជាប្រចាំ និងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការឆ្លើយតប និងសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗទាន់ពេលវេលា។
ឯកឧត្តមអនុប្រធានបន្តថាការត្រួតពិនិត្យ និងវាយតម្លៃអំពីស្ថានភាព ឧបករណ៏សំភារៈគ្រឿងបំពាក់ និងមធ្យោបាយប្រតិបត្តិការគឺ ជាកត្តាចាំបាច់ដើម្បីធានាថា ឧបករណ៏សំភារៈគ្រឿងបំពាក់ និងមធ្យោបាយប្រតិបត្តិការនានា គឺពិតជានៅមាន គុណភាព ស្ថិតក្នុងស្ថានភាពអាចប្រើប្រាស់បានល្អ និងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រតិបត្តិការសង្គ្រោះ បន្ទាន់ ។ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុំ សុខបានលើកឡើងទៀតងាការត្រៀមលក្ខណៈជាមុននិងរួចរាល់ គឺជាវិធានការដ៏មានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយហានិភ័យ និងផលបះពាល់ផ្សេងៗដែលបណ្តាលមកពីគ្រោះមហន្តរាយនានា ។
កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានរួមចំណែកយ៉ាងសកម្ម និងធំធេង ក្នុង ការជួយសង្គ្រោះដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ដូចជាអគ្គីភ័យ បាក់ រលំអាគារ គ្រោះទឹកជំនន់ និងសង្គ្រោះគ្រោះមហន្តរាយផ្សេងៗទៀត ។
ជាចុងក្រោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខនាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម. និងជាអនុប្រធាន គ.ជ.គ.ម.បានប្រគល់ខោអាវចំនួន២៤០កំភ្លេរនិងមួក ចំនួន២៤០ សម្រាប់កងសង្គ្រោះទាំង២កង និងថវិការចំនួន១០លានរៀលក្នុង១កងនៃបញ្ជាការដ្ឋានវិស្វកម្មលេខ ៧២២និងបញ្ជាការដ្ឋានទ័ពពិសេសលេខ ៧២៣ផងដែរ។





