ឯកឧត្តម ផុស សុវណ្ណ ធ្វើបទបង្ហាញស្តីពីបច្ចុប្បន្នភាពការងាររៀបចំលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំស្តីពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងវិស័យព័ត៌មាន និងសោតទស្សន៍

ភ្នំពេញ៖ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានធ្វើបទបង្ហា ញស្តីពី បច្ចុប្បន្នភាពការងាររៀបចំលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំស្តីពីការប្រើប្រាស់បច្ចេកវិទ្យាឌីជី ថល និងបញ្ញាសិប្បនិម្មិតក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ។

បទបង្ហាញនេះធ្វើឡើងក្នុងឱកាសកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីវាយតម្លៃលទ្ធផល និងសមិទ្ធផលការងារពាក់កណ្តាលអាណត្តិ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន ព្រមទាំងពិនិត្យផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ឆ្ពោះទៅសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕