ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ អ.ន.ក.ខេត្តកណ្តាល

 

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមា គមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.)បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត កណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ពិធីនេះមានការអញ្ជើញចូលរួមពីគណៈកម្មាធិការកណ្តាលសមាគម, ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិ ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល, លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកមេ បញ្ជាការរាជអាវុធហត្ថខេត្ត, តំណាងស្នងការនគរបាលខេត្ត, លោក-លោកស្រីប្រធាមន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលក្រុង -ស្រុក ជាប្រធាន អ.ន.ក.ក្រុង-ស្រុក, អាជ្ញាធរឃុំ-សង្កាត់ ជាប្រធានសាខា អ.ន.ក.ឃុំ-សង្កាត់ ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន។ 

ជាកិច្ចស្វាគមន៍ ឯកឧត្តម គួច ចំរើន បានបង្ហាញពីរបាយការណ៍សកម្មភាពរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលបានអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន និងនិវត្តជនក្នុងមូល ដ្ឋាននីមួយៗ។ 

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានសម្តែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគមខេត្តគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តសកម្មភាព និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជនជាបន្តបន្ទាប់។ 

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានរម្លឹកជាប់ជាប្រចាំទៅលើការជំរុញសកម្មភាពការងាររបស់សមាជិក សមាជិកទាំងអស់ដែលជាមន្រ្តីឱ្យសកម្ម ក្នុងការពិនិត្យដោះស្រាយការលំបាកនានារបស់អតីតយុទ្ធជន និងនិវត្តជន។ 

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា យោងតាមអនុសាសន៍ខាងលើ គណៈកម្មាធិការកណ្តាលសមាគម បានរៀបចំផែនការសកម្មភាពកសាងអគារទីស្នាក់សមាគមតាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេសសម្រាប់សមាជិក សមាជិការដែលជាមន្រ្តី មានកន្លែងសម្របសម្រួល ក៏ដូចជាផ្តល់សេវា និងទទួល ឬដោះស្រាយសំណូមពរ និងបញ្ហាប្រឈមទាំងឡាយរបស់អតីតយុទ្ធជន និងនិវត្តជន។ 

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តថា បន្ទាប់ពីពិធីសម្ពោធ គណៈកម្មា ធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តា ល ត្រូវរៀបចំឲ្យមានការក្រុមការងារប្រចាំការ ដើម្បីបែង ចែកតួនាទី និងភារកិច្ចរបស់មន្រ្តី ក្នុងការបម្រើរាល់បញ្ហា និងតម្រូវការចាំបាច់ ដូចជា ការបញ្ជូលសមាជិកក្នុងសមាគម និងការស្នើសុំដីសម្បទានសង្គមកិច្ច និងផ្ទះជាដើម។ 

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១សមាគម តែងតែណែនាំ អំពីការចុះពិនិត្យឲ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋាន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាព សំដៅជួយលើកស្ទួយជីវភាពពួកគាត់ឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ 

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់ ឯក ឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត និងថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ ត្រូវធ្វើបច្ចុប្បន្នភាអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរបស់ខ្លួន ដោយចុះពិនិត្យពីសមាជិកណា អត់ថា អត់ផ្ទះ ដើម្បីដោះស្រាយផ្តល់ដី ផ្តល់ផ្ទះជូនពួកគាត់ សំដៅជួយលើកស្ទួយជីវភាពរស់នៅពួកគាត់ឲ្យកាន់តែល្អប្រសើរ។

សូមជម្រាបថា អគារទីស្នាក់ការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល គឺជាខេត្តទី១៨ ដែលសមាគមបានសាងសង់អគារទីស្នាក់ការរួចរាល់ ខណៈបណ្តារាជធានី-ខេត្តចំនួន ៧ទៀត សមាគមកំពុងដំណើរការសាង សង់៕