ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ ពិធីបុណ្យកឋិនទានមហាសាមគ្គី ដង្ហែទៅប្រគេនព្រះសង្ឃនៅវត្តជ្រោយ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល
ទីស្តីការក្រសួង៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ ពិធីបុណ្យកឋិនទានមហាសាមគ្គី ដង្ហែទៅប្រគេនព្រះសង្ឃនៅវត្តជ្រោយ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង។
ពិធីបុណ្យកឋិនទានមហាសាមគ្គីនេះ បានចាប់ផ្តើមប្រារព្ធពិធីសូត្រមន្ត ថ្វាយធូប ទៀន និងផ្កាភ្ញី បូជាព្រះពុទ្ធរូប និងទីសក្ការៈ និងធ្វើពិធីនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះភិក្ខុសង្ឃ ស្វាធ្យាយព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី និងនិមន្តព្រះសង្ឃសម្តែងធម៌ទេសនា។
លុះព្រឹកថ្ងៃសុក្រ ទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៦ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអ្នកផ្តើមបុណ្យទាំងអស់ នឹងដង្ហែអង្គកឋិនទានមហាសាមគ្គី ពីទីស្ដីការក្រសួង ឆ្ពោះទៅកាន់វត្តជ្រោយ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសជាកិច្ចបង្ហើយបុណ្យ៕


