ឯកឧត្តម នេត្រ ភក្ត្រា ៖ ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋគឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗរបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឆ្លើយតបនិងដោះស្រាយនូវសំណើ សំណូមពរប្រកបដោការទទួលខុសត្រូវខ្ពស់
(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រី ឃុំពង្រ ឱ្យបន្តចូលរួមលុបបំបាត់ភាពអសកម្មនៅ មូល ដ្ឋានដូចជាក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន ជាពិសេសយកចិត្តទុក ដាក់ការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ និងលុបបំបាត់ភាពថ្នាំងថ្នាក់ទាំងឡាយរបស់ប្រជាពលរដ្ឋមកលើមន្ត្រី។
ការជំរុញលើកទឹកចិត្តនេះធ្វើឡើងក្នុងពេល ឯកឧត្តមប្រធានក្រុមការងារអញ្ជើញជួបសំណេះសំណាលជាមួយ អាជ្ញាធរដែនដី មន្ត្រីឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នាសាលាឃុំពង្រ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានគឺជាតួអង្គដ៏សំខាន់ ពីព្រោះជាអ្នកនៅជិតប្រជាពលរដ្ឋ ជាអ្នកដឹងច្បាស់នូវសុខទុក្ខ ក្តីកង្វល់ តម្រូវការរបស់ប្រជាពលរដ្ឋ។ដូច្នេះការផ្តល់សេវាសាធារណៈល្អ ប្រកបដោយគុណភាព និងតម្លាភាពជូនប្រជាពលរដ្ឋគឺជាកត្តាចាំបាច់បំផុតដែលអាជ្ញាធរដែនដីត្រូវធ្វើ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយផ្តោតការយកចិត្តទុកដាក់ចុះមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋ សាកសួរសុខទុក្ខ ស្តាប់បញ្ហាប្រឈម និងសំណូមពរ ជួយដល់ពួកគាត់ឱ្យអស់ពីសមត្ថភាព រួមទាំងការផ្តល់សេវាសាធារណៈ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។ ជាមួយនេះបន្តការពង្រឹងសេវាតម្រូវការ និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដើម្បីធានាបាននូវសុខដុមនីយកម្មក្នុងសង្គម ថែរក្សាការពារសុខសន្តិភាព ៕



