ឯកឧត្តម ទេព អស្នារិទ្ធ អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅខេត្តកំពង់ធំ
កំពង់ធំ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចូលរួមជាគណអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» នៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។
មានសិក្ខាកាមចូលរួមសរុបប្រមាណជាង ២៥០នាក់ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ បំពាក់បំប៉នចំណេះដឹង និងជំនាញបច្ចេកវិទ្យាទំនើបដល់មន្ត្រីព័ត៌មានមកពីក្រុង ស្រុក ឃុំទាំងអស់ក្នុងខេត្តដើម្បីដើរឱ្យទាន់ការវិវត្តក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI), បង្កើនការយល់ដឹង និងយន្តការទប់ស្កាត់ ក៏ដូចជាការបន្សាបឥទ្ធិពលនៃព័ត៌មានមិនពិត ដែលអាចបង្កផលប៉ះពាល់ដល់សង្គម និង ស្វែងយល់ពីនិន្នាការ ការយល់ឃើញ និងតម្រូវការជាក់ស្តែងរបស់សាធារណជន ដើម្បីធ្វើការឆ្លើយតបព័ត៌មានបានចំគោលដៅ ត្រឹមត្រូវ និងទាន់ពេលវេលា សំដៅធានាឱ្យបាននូវការគាំទ្រ និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ៕




