ឯកឧត្តម ង៉ោ សុវណ្ណ បើកសិក្ខាសាលាប្រឹក្សាយោបល់ស្តីពី សូចនាករយេនឌ័រ និងក្របខ័ណ្ឌត្រួតពិនិត្យ និងវាយតម្លៃ(M&E) សម្រាប់ផែនការសកម្មភាពយេនឌ័ររបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ខេត្តកំពត ៖ នាព្រឹកថ្ងៃទី៩ខែកក្តដាឆ្នាំ២០២៦ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាប្រឹក្សាយោបល់ស្តីពី សូចនាករយេនឌ័រ និងក្របខ័ណ្ឌត្រួតពិនិត្យ និងវាយតម្លៃ(M&E) សម្រាប់ផែនការសកម្មភាពយេនឌ័ររបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

សិក្ខាសាលាប្រឹក្សាយោបល់នេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសហការគាំទ្រពីទីភ្នាក់ងារជាតិ ការងារសហប្រជាជាតិលើកំពស់សមភាពយេឌ័រនឹងផ្តល់ភាពអង់អាចដល់ស្ត្រី (UN Women)។

លោកស្រី សុខ សោភ័ណ តំណាងUN Women បានអោយដឹងថាការកំណត់បរិបទ និងទិដ្ឋភាពទូទៅនៃក្របខ័ណ្ឌ បានគាំទ្រវិស័យយេនឌ័រស្របទៅនឹងទិសដៅរបស់ពីទីភ្នាក់ងារជាតិ ការងារសហប្រជាជាតិលើកំពស់សមភាពយេឌ័រនឹងផ្តល់ភាពអង់អាចដល់ស្ត្រី (UN Women)អនុវត្តការងារឆ្នាំ២០២៤ .២០២៨។ ទិដ្ឋភាពទូទៅនៃរបៀបវារៈ និង ការណែនាំអ្នកចូលរួមនៃគោលបំណងពិគ្រោះយោបល់ជាមួយក្រុមការងារយេនឌ័រ ថ្នាក់ជាតិនិងក្រោមជាតិនិងចូលរួមពីបុគ្គលិកបច្ចេកទេសសំខាន់ៗមកពីនាយកដ្ឋាន នីមួយៗរបស់គ.ជ.គ.ម.។

លោកជំទាវ ខូវ សាង អគ្គលេខាធិការរងលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបញ្ចប់សូ ចនាករ និងក្របខ័ណ្ឌតាមដាន និងវាយតម្លៃដ៏ទូលំទូលាយសម្រាប់ផែនការសកម្មភាពយេនឌ័ ររបស់ លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយធានាថាសូចនាករ

ស្របតាមក្របខ័ណ្ឌជាតិ យុទ្ធបញ្ចកោណ ដំណាក់កាលទី១ អាទី1លើកកំពស់សមភាពយេនឌ័រ។

មានប្រសាសន៏បើកឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គ.ជ.គ.ម.ថ្លែងអំណរគុណដល់អង្គសិក្ខាមទាំងមូលនិងជាពិសេសទីភ្នាក់ងារជាតិ ការងារសហប្រជាជាតិលើកំពស់សមភាពយេឌ័រនឹងផ្តល់ភាពអង់អាចដល់ស្ត្រី (UN Women)តែងតែបានគាំទ្រវិស័យយេនឌ័ររបស់គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីអប់រំគ្រប់គ្រងអភិវឌ្ឍការងារយេនឌ័រនៅកម្ពុជា។ឯកឧត្តមបន្តថា សូចនាករយេនឌ័រនិងក្របខ័ណ្ឌត្រួតពិនិត្យនិងវាយតម្លៃ នៃ ផែនការសកម្មភាពយេនឌ័រ របស់ លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ តម្រូវការទិន្នន័យមូលដ្ឋាន និងវិធីសាស្ត្រប្រមូលទិន្នន័យ សម្រាប់សូចនាករនីមួយៗ កំណត់តួនាទី និងការទទួលខុសត្រូវខ្ពស់ ការកសាង ការឯកភាពគ្នា និងភាពជាម្ចាស់ក្នុងចំណោមបុគ្គលិកបច្ចេកទេសសំខាន់ៗរបស់ លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើយ៉ាងណាខិតខំបន្ថែមលើធាតុចូល ដើម្បីបង្កើនចំណេះដឹងនិហការយល់ដឹងអំពីហានិភ័យគ្រោះមហន្តរាយដែលគិតគូរពីយេនឌ័រដែលជាប្រធានបទអន្តរវិស៏យក្នុងការជំរូញផ្តល់អំណាចដល់ស្រ្តីក្នុងការអភិវឌ្ឍជាតិ។។ចុងបញ្ចប់ឯកឧត្តម អនុប្រធានបានជំរុញនិងលើកទឹកចិត្តដល់វគ្គបណ្តុះបណ្តាលវិស័យយេនឌ័រ ដែលត្រូវពិគ្រោះរកដំណោះស្រាយ លើទម្រង់ ច្បាប់បទដ្ឋានកតិយុទ ដើម្បីផ្តល់បទពិសោធ៍សម្រាប់ថ្នាក់ជាតិនិងរហូតថ្នាក់ក្រោមជាតិ។