ឯកឧត្តម ង៉ោសុវណ្ណចុះពិនិត្យស្ថានភាពគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀងខេត្តព្រះសីហនុ និងជំរុញអោយលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្តបន្តតាមដានជាប្រចាំនិងឆ្លើយតបអោយបានទាន់ពេលវេលា។

រសៀលថ្ងៃទី៣០ខែកក្តដាឆ្នាំ២០២៦ឯកឧត្តម ង៉ោសុវណ្ណ អនុប្រធាន តំណាងឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុ ប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្ត្រីបច្ចេកទេស(គ.ជ.គ.ម)ចុះពិនិត្យស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ខេត្តព្រះសីហនុ និងមានការចូលរួមពីអាជ្ញាធរដែនដី ជាលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្តរួមទាំងមន្ត្រីក្រុងកំពង់សោម កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋ។

តាមរបាយការណ៏របស់លេខាធិការដ្ឋានគ្រោះមហន្តរាយខេត្តព្រះសីហនុបានអោយដឹងថា គ្រោះមហន្តរាយបង្កឡើងដោយគ្រោះធម្មជាតិមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បង្កឱ្យមានគ្រោះថ្នាក់ និងខូចខាតផ្ទះប្រជាពលរដ្ឋក្នុងព្រះសីហនុ។ ជំនន់ទឹកភ្លៀងធ្វើឱ្យជនលិចផ្លូវ និងស្ពាននៅតាមទីតាំងភូមិសាស្ត្រទំនាបមួយចំនួន ប៉ុន្តែមិនបណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ខូចខាតសម្ភារៈ នោះទេ។

ជំនន់ទឹកភ្លៀងនេះមានសង្កាត់លេខ២ រងផលប៉ះពាល់ចំនួន ៤៣ខ្នង ស្មើនឹង ៤៣គ្រួសារនិង
សង្កាត់លេខ៣ រងផលប៉ះពាល់ចំនួន ៣៧ខ្នង ស្មើនឹង ៣៧គ្រួសារ។ដោយឡែកចំណុច
តំបន់សេដ្ឋកិច្ចពិសេស ទៅតំបន់តាលះសងា្កត់រាម និងជនលិចផ្លូវ និងស្ពាននៅតាមទីតាំងភូមិសាស្ត្រទំនាបមួយចំនួន ប៉ុន្តែមិនបណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នោះទេ។ចំពោះក្រុងកោះរ៉ុង មានភូមិកោះតូចប៉ះពាល់ ផ្ទះចំនួន ៩ខ្នង ស្នើនឹង ៩គ្រួសារ និង  ខូចខាតផ្លូវលំចំនួន ៤ខ្សែនិងកោះរ៉ុងសន្លឹម: ខូចខាតផ្ទះចំនួន ៥ខ្នង។ល។
ឯកឧត្តម ង៉ោ សុវណ្ណមានប្រសាសន៏អំពី

ស្ថានភាព គ្រោះមហន្តរាយធម្មជាតិទឹកជំនន់ទឹកភ្លៀងកាលពីថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ស្ថិតនៅក្រុងចំនួនពីរ ក្រុងកំពង់សោមនិងព្រះសីហនុ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុធ្វើអោយទឹកហូរមិនទាន់ក្នុងតំបន់មួយចំនួន។ ឯកឧត្តមបន្តថាក្រោមការយកចិត្តទុកដាក់ និងជួយដោះស្រាយពីក្រុមការងារសង្គ្រោះគ្រោះមហន្តរាយខេត្ត សហការជាមួយក្រុមការងារខ្សែបណ្តោយរបស់លេខាធិការដ្ឋានរហូតដល់សហគមន៏មូលដ្ឋាន និងបានរួមសហការណ៍ជាមួយមន្ទីពាក់ព័ន្ធ បានចុះជួយអន្តរាគមន៍ជួយសង្រ្គោះទាន់ពេលវេលា ។

ឯកឧត្តម ង៉ោ សុវណ្ណក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមកោតសរសើរ ដល់ក្រុមការងារក្រុងស្រុក ឃុំសង្កាត់ និងសហគមន៏ ដែលបានសហការជួយសង្គ្រោះ នូវជំនន់ទឹកភ្លៀងនេះបានទាន់ពេលវេលា។ក្នុងឳកាសនោះឯកឧត្តម អនុប្រធានបានជំរុញបន្ថែមដល់មន្ត្រីបង្កោលគ្រោះមហន្តរាយបន្តផ្សព្វផ្សាយប្រព័ន្ធប្រកាសអោយដឹងមុនដប់ពីរកៅបួន(១២៩៤)និងសេចក្តីណែនាំស្តីពីការត្រៀមបង្ការ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។