ខេត្តពោធិ៍សាត់÷នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំARDBដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦ ស្របតាមផែនការ៣ឆ្នាំរំកិលរបស់ធនាគារ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកARDB ឯកឧត្តមអគ្គនាយករង លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន និងជាតំណាង។
នាឱកាសនោះឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍ណែនាំដល់សហការីក្រោមឱវាទ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារតាមរយៈការពិនិត្យឡើងវិញនូវរបៀបនៃការអនុវត្តន៍ការងារ ពង្រឹងស្តង់ដារការងារ និងបង្កើននូវគំនិតបង្កើតថ្មីបន្ថែមទៀត សំដៅជំរុញឱ្យការផ្តល់សេវាកម្មនិងផលិតផលរបស់ធនាគារបានកាន់តែល្អប្រសើរដល់អតិថិជន។
សូមបញ្ជាក់ថាកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕







