ឯកឧត្តម គីម វីរៈ ចុះវាយតម្លៃរងផលប៉ះពាល់គ្រោះមហន្តរាយនិងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។

កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម) បាន ចុះពិនិត្យ និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។ ដោយមានការចូលរួមពី លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារ គ.ជ.គ.ម.។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម គីម វីរៈ បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ចែកជូនគ្រួសាររងគ្រោះ រួមមាន: ស័ង្កសីចំនួន ២,២១៣សន្លឹក និង ក្បឿងចំនួន ២០០ សន្លឹក សម្រាប់ជួសជុលសាលារៀន ១ ខ្នង ប្រគល់ជូនតាមរយៈរដ្ឋបាលស្រុកអន្លង់វែង។

គួរបញ្ជាក់ផងដែរថាកាលពីរសៀល ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង មានឧប្បទវហេតុខ្យល់កន្រ្តាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន ១៨២ ខ្នង និងសាលារៀន ១ខ្នង ស្ថិតនៅក្នុងភូមិថ្នល់ដាច់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។