ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យការបម្រើសេវាផ្នែកសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៅមណ្ឌលសុខភាព ទឹកវិល ខេត្តសៀមរាប ដោយឥតគ្រោងទុក
សៀមរាប៖ ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា បុគ្គលិកនៅមណ្ឌលសុខភាព សកម្មភាពសកម្មល្អ ការទទួលបដិសណ្ឋារកិច្ចសមរម្យ សំដីសំដៅល្អ ក្រមសីលធម៌ល្អ ការសាកសួរព័ត៌មានមានលក្ខណៈប្រសើរ និងការពន្យល់ច្បាស់ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អសមរម្យ។ បន្ថែមពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំត្រូវបង្កើនការយកចិត្តទុកដាក់ លើការបម្រើផ្នែកសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ហើយត្រូវបន្តឱ្យមានសកម្មភាពសកម្មបែបនេះបន្តទៀត រួមទាំងការអប់រំពីវិធីសាស្រ្តកាត់ពីគ្រឿងញៀន និងលើកទឹកចិត្តក្រុមគ្រូពេទ្យ ត្រូវបន្តបណ្តុះបណ្តាលបន្ថែម ដើម្បីសហការគ្នាជាមួយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យជាតិ។
ក្នុងឱកាសចុះពិនិត្យកាលពីរសៀល ថ្ងៃទី៥ ខែសីហា នេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានទទួលមតិត្រឡប់ពីប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាព ឃើញថា គ្រូពេទ្យមានការយកចិត្តទុក សំដីសំដៅល្អ ជឿជាក់ការព្យាបាលរបស់គ្រូពេទ្យ និងក្រមសីលធម៌ល្អ។






