ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញត្រួតពិនិត្យយសកម្មភាពក្រុមការងារជំនាញ ក្នុងការរៀបចំប្រព័ន្ធលូ និងស្តារបង្ហូរទឹកបញ្ជៀសការជន់លិច នៅភូមិតាកឹងបៃតង
ដោយសារកត្តាអាកាសធាតុ និងភ្លៀងបន្តធ្លាក់តាមបណ្តាខេត្តនានា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពក្រុមការងារជំនាញ ក្នុងការរៀបចំប្រព័ន្ធលូ និងស្តារបង្ហូរទឹកឱ្យមានលក្ខណៈប្រសើរ ដើម្បីបញ្ជៀសការជន់លិចដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញក្រុមការងារឱ្យប្រើប្រាស់គ្រឿងចក្រ ដោយកាយពង្រីកប្រឡាយឱ្យធំជាងមុន និងធ្វើយ៉ាងឱ្យតាមផ្លូវខាងមុខខ្នងផ្ទះបណ្តោះអាសន្នប្រជាពលរដ្ឋភៀសសឹកមានលូគ្រប់គ្រាន់។
ភូមិតាកឹងបៃតង ត្រូវបានក្រសួង-ស្ថាប័ន និងកងវិស្វកម្មតេជោ ហ៊ុន សែន-សៀមរាប សហការយ៉ាងជិតស្និទ្ធ ក្នុងការចុះអន្តរាគមន៍ជួយដោះស្រាយបញ្ហារំដោះទឹកភ្លៀងដែលកំពុងប៉ះពាល់តាមបណ្តារាជធានី-ខេត្ត៕







