ឯកឧត្ដម ម៉ាង ស៉ីណេត ដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ចនៅប៉ូឡូញ និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុនធានារ៉ាប់រង PZU

សាធារណរដ្ឋប៉ូឡូញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦៖ ឯកឧត្ដម ម៉ាង ស៉ីណេត បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប៉ូឡូញ តាមការអញ្ជើញរបស់ក្រុមហ៊ុន PZU ដែលជាក្រុមហ៊ុនធានារ៉ាប់រង និងហិរញ្ញវត្ថុដ៏ធំមួយ ដើម្បីស្វែងយល់ពីឱកាសសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ និងជំនួបពិភាក្សាការងារ ឯកឧត្ដម ម៉ាង ស៉ីណេត បានគូសបញ្ជាក់យ៉ាងលម្អិតអំពីសក្ដានុពលសេដ្ឋកិច្ចដ៏សម្បូរបែប និងឱកាសវិនិយោគដ៏ទូលំទូលាយរបស់ខេត្តព្រះសីហនុ។ ឯកឧត្ដមបានលើកឡើងជាពិសេសលើវិស័យសំខាន់ៗចំនួនបីគឺ វិស័យទេសចរណ៍ វិស័យពាណិជ្ជ កម្ម សេវាកម្មហិរញ្ញវត្ថុ។

ជាមួយគ្នានេះដែរ ឯកឧត្ដមប្រធានគណៈ ប្រតិភូ ក៏បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំក្រុមហ៊ុន PZU ឱ្យពិនិត្យមើលលទ្ធភាពក្នុងការពង្រីកវិសាលភាពការវិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្ដែងនៅខេត្តព្រះសីហនុ ដើម្បីរួម ចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពង្រឹងកិច្ចសហការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

 

អត្ថបទ៖ ម៉ារ៉ាឌី

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ