ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពី លោកស្រី Zhong Jie អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពី លោកស្រី Zhong Jie អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងជួបសម្ដែងការគួរសម ក៏ដូចជាជម្រាបលា ក្នុងឱកាសដែលលោកស្រី Zhong Jie អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ចប់អាណត្តិការងារពីប្រទេសកម្ពុជា ក៏ដូចជាការណែនាំនូវ Mr. Xue Dong អគ្គទីប្រឹក្សាថ្មី នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ៕