ឧកញ៉ា ជា ធីឡាយ ៖ កុមារទទួលបានការអប់រំពីតូចគឺមានការអភិវឌ្ឍន៍នូវខួរក្បាលលឿនតម្រង់ទិសរបស់គាត់ឱ្យមានផ្លូវទៅ​ការសិក្សាថ្នាក់បន្តបន្ទាប់ទៀត ទទួលបានជោគជ័យ

លោក ឧកញ៉ា ជា ធីឡាយ គូសបញ្ជាក់ថា សារៈសំខាន់នៃការអប់រំកុមារតូច​ អាចធ្វើឱ្យគាត់ទទួលបាន​ការអភិវឌ្ឍនូវខួរក្បាល​ ដែលតម្រូវឱ្យពួកគាត់មកសាលារៀនដើម្បីទទួលយកចំណេះដឹងពីអ្នកអប់រំ ដែលមានការបណ្ដុះបណ្ដាលច្បាស់លាស់ មកលេងជាមួយមិត្តភក្ដិដើម្បីចូលរួមជាមួយសង្គម ​និងត្រៀមលក្ខណៈរួចជាស្រេចដើម្បីបន្តកម្រិតសិក្សារបស់គាត់ទៅថ្នាក់បឋមសិក្សាបន្តទៀត។ ​ហើយការអប់រំកុមារតូចថាមានសារៈសំខាន់ ពីព្រោះបើសិនជាយើងរៀបចំខ្លួនរបស់គាត់ មានការអប់រំរបស់គាត់ឱ្យត្រឹមត្រូវ ឱ្យល្អហើយ គឺពិតជាតម្រង់ផ្លូវរបស់គាត់ តម្រង់ទិសរបស់គាត់ឱ្យមានផ្លូវទៅរកការអប់រំថ្នាក់បន្តបន្ទាប់ទៀត ទទួលបានជោគជ័យ ក៏ដូចជាថ្ងៃអនាគតគាត់នឹងក្លាយទៅជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អក្នុងសង្គមជាមិនខាន។

ការលើកឡើងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែល លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ព្រមទាំង លោកជំទាវ យូរ ឃីម ធីឡាយ អញ្ជើញជាអធិបតីភាព ប្រកាសបើកសម្ភោធជាផ្លូវការ នៅសាលាកុមារប៉ាស៊ីហ្វិក ទីតាំងចំការដូង ​ ​ និងដោយមានការចូលរួម លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ រួមជាមួយវត្តមានថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សាលាកុមារប៉ាស៊ីហ្វិក គឺជាមជ្ឈមណ្ឌលកុមារតូចអន្ដរជាតិ ដែលកម្មវិធីសិក្សាទទួលស្គាល់ដោយស្ថាប័នអប់រំ Cambridge ចក្រភពអង់គ្លេស ផ្សារភ្ជាប់ជាមួយនឹងវិធីសាស្ដ្របង្រៀនបែបម៉ុនតេសូរីទំនើប ដែលជំរុញឱ្យកុមារមានភាពក្លាហាន ឯករាជ្យ ច្នៃប្រដិត្ឋ ការគោរព ឥរិយាបថល្អ សីលធម៌ខ្ពស់ រួមទាំងការប្រើប្រាស់ភាសាជាតិ និងភាសាអង់គ្លេសបានយ៉ាងល្អ។

ជាមួយគ្នានេះ សាលាកុមារប៉ាស៊ីហ្វិក អភិវឌ្ឍមូលដ្ឋានគ្រឹះឱ្យកុមាររឹងមាំក្នុងជំនាញភាសា គណិតវិទ្យា និងជំនាញច្នៃប្រដិត្ឋ តាមរយៈការលេង​ ការអង្កេត​ និង​ការស្វែងយល់​ដែលជួយពង្រឹងទំនុកចិត្ត និងបង្កើតចំណង់ចំណូលចិត្តសម្រាប់ការសិក្សារៀងរាល់ថ្ងៃ។ សិស្សានុសិស្សសិក្សាក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងធម្មជាតិបៃតង ដែលផ្តល់ឱកាសឱ្យកុមារបានលេង និងស្វែងយល់ពីបរិស្ថានជុំវិញខ្លួន ជួយពង្រឹងទាំងបញ្ញាស្មារតី និងសុខភាពរាងកាយ។ គ្រប់ទីកន្លែងនៅក្នុងសាលាត្រូវបានរៀបចំឡើងដោយយកចិត្តទុកដាក់ ដើម្បីធានាឲ្យបាននូវ បរិយាកាសដែលស្អាត មានផាសុកភាព និងសុវត្ថិភាព ស្របតាមស្ដង់ដារសាលាកុមារមេត្រី។

គួរបញ្ជាក់ថា NTC Group ជាពិសេសសាលាកុមារប៉ាស៊ីហ្វិកនេះ ​បា​បើកដំណើរ​រយៈពេល ៤ ឆ្នាំមកហើយ ដោយទទួលបាននូវសន្ទុះនៃការគាំទ្រពីមាតាបិតាសិស្សនៅទូទាំងប្រទេសនេះ មានភាពខ្លាំងក្លា ហើយកាន់តែច្រើនឡើងៗ រហូតមកដល់ពេលនេះ ​មានសាខាចំនួន ៧ ហើយ គឺ ២ នៅភ្នំពេញ គឺមួយនៅជិតផ្សារឈូកមាស ទី ២ នៅផ្លូវហាណូយ នៅផ្សារដីហុយ ទី ៣ គឺនៅទីនេះ មួយទៀតនៅតាខ្មៅ ហើយ ៤ ទៀតនៅខេត្តសៀមរាប ទាំងសរុប ៧ ទីតាំង ​មានកុមការកំពុង សិស្សទាំងអស់​ចំនួន ៦ ៧០០ នាក់ហើយជាមួយនិងកម្រិតនៃការសិក្សាកុមារតូចនេះ ក្នុង១ថ្នាក់ត្រឹម១៨នាក់ប៉ុណ្ណោះ៕