ឥណ្ឌាប្រកាសសំណើរចម្រាញ់សារធាតុអេតាណុលដើម្បីដំណើរការយានយន្តបានកម្រិតពី៨៥%ទៅ១០០% សម្រាប់បញ្ចៀសវិប​ត្តិប្រេងឥទ្ធនៈសកលទាំងបច្ចុប្បន្ននិងអនាគត  

សកម្មភាពប្រឆាំងតវ៉ាពីខាងក្រោយនៃការខ្វះខាតឧស្ម័នចម្អិនអាហារ និងការកើនឡើងនៃតម្លៃប្រេងឆៅ ថ្មីៗនេះប្រទេសឥណ្ឌាបានប្រកាសពីសំណើមួយដើម្បីអនុញ្ញាតឱ្យយានយន្តនៅតែអាចដំណើរការកម្រិតពី៨៥% ឬសូម្បីតែ១០០% បានតាមរយៈសារធាតុអេតាណុល។ ប្រទេសឥណ្ឌាក៏បានហាមឃាត់ការនាំចេញស្ករទាំងអស់រហូតដល់យ៉ាងហោចណាស់ដល់ចុងខែកញ្ញាដែរ ដើម្បីធានាការផ្គត់ផ្គង់ស្ករក្នុងស្រុក ប៉ុន្តែក៏ត្រូវប្រាកដថាមានវត្ថុធាតុដើមគ្រប់គ្រាន់ ប្រសិនបើកម្រិតលាយអេតាណុលត្រូវបានបង្កើន។ រដ្ឋាភិបាលអះអាងថា អេតាណុលកាន់តែច្រើននឹងកាត់បន្ថយការបំពុលពីយានយន្ត ប៉ុន្តែអ្នកបើកបរហាក់មានការព្រួយបារម្ភសម្រាប់រយៈពេលវែង។ អ្នកជំនាញបរិស្ថានក៏និយាយផងដែរថា ការផលិតពោត អង្ករ និងគ្រាប់ធញ្ញជាតិផ្សេងទៀតសម្រាប់អេតាណុលអាចកាត់បន្ថយតម្រូវការអាហារ និងសត្វពាហនៈ។ តំបន់អាស៊ីបានរងផលប៉ះពាល់ដំបូង និងធ្ងន់ធ្ងរបំផុតដោយការរំខានដល់ឥន្ធនៈហ្វូស៊ីលដែលបណ្តាលមកពីការបិទច្រកសមុទ្រហ័រមូសក្នុងសង្គ្រាមអ៊ីរ៉ង់ ដែលជាសរសៃឈាមដឹកជញ្ជូនដ៏សំខាន់សម្រាប់ថាមពលសកល១ក្នុងចំនោម៥។ ខណៈដែលប្រទេសនានាត្រៀមខ្លួនសម្រាប់រលកទីពីរនៃផលប៉ះពាល់ រដ្ឋាភិបាលចង់ប្រើប្រាស់ឥន្ធនៈជីវម៉ាស់បន្ថែមទៀតដើម្បីកាត់បន្ថយការនាំចូលប្រេងឥន្ធនៈទាំងនោះ។ ចំណែកប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ីក៏កំពុងជំរុញគោលនយោបាយដើម្បីបង្កើនការលាយប្រេងឥន្ធនៈជាមួយនឹងប្រេងដូងជំនួសវិញផងដែរ ទោះបីជាអ្នកជំនាញព្រមានថា កត្តានេះអាចជំរុញការពង្រីកកសិកម្ម និងការកាប់បំផ្លាញព្រៃឈើក៏ដោយ។ បើទោះបីជាមានការចាប់អារម្មណ៍ដែលជំរុញដោយសង្គ្រាមនេះក៏ដោយ វាក៏អាចនឹងចំណាយពេលច្រើនឆ្នាំសម្រាប់ការលាយប្រេងឥន្ធនៈកម្រិតខ្ពស់ដើម្បីចេញលក់នៅតំបន់អាស៊ីដែរ ដោយសារតែវាត្រូវការពេលវេលាសម្រាប់អភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ ការស្រាវជ្រាវល្បាយថ្មី និងការសាកល្បងភាពបន្សីគ្នានៃយានយន្ត។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានស្នើសុំឱ្យប្រជាជនឥណ្ឌានៅក្នុងខែនេះធ្វើ “ត្រូវមានជម្រើសក្នុងទំនួលខុសត្រូវថ្នាក់ជាតិរួមគ្នា” ដើម្បីសន្សំសំចៃប្រេងឥន្ធនៈដោយប្រើប្រាស់ការដឹកជញ្ជូនសាធារណៈឲ្យបានកាន់តែច្រើន ការធ្វើដំណើររួមគ្នាដោយរថយន្ត និងកាត់បន្ថយការធ្វើដំណើរអន្តរជាតិ។ ឥណ្ឌាបាននាំចូលប្រេងឆៅជិត ៩០% របស់ខ្លួន ដូច្នេះសង្គ្រាមអ៊ីរ៉ង់បានរារាំងយានយន្តដែលត្រូវការប្រេងសាំង និងផ្ទះរាប់លានខ្នង និងភោជនីយដ្ឋានដែលត្រូវការឧស្ម័ន LPG។ ឧស្សាហកម្មដែលត្រូវការឧស្ម័នធម្មជាតិក៏ត្រូវបានរងផលប៉ះពាល់ដូចគ្នាផងដែរ។ ទន្ទឹមនឹងនេះដែរ បណ្តាញអគ្គិសនីជាតិដែលដំណើរការភាគច្រើនលើធ្យូងថ្ម និងថាមពលកកើតឡើងវិញមួយចំនួនបានរក្សាភ្លើងអគ្គិសនីឱ្យដំណើរការបានដដែល។ បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើម រដ្ឋាភិបាលឥណ្ឌាបានឆ្លើយតបដោយធ្វើពិពិធកម្មប្រភពប្រេងរបស់ពួកគេ និងស្នើឱ្យមានល្បាយប្រេងឥន្ធនៈជីវម៉ាសកម្រិតខ្ពស់ ប៉ុន្តែកត្តានេះគឺអាចកាត់បន្ថយហានិភ័យប្រេងសាំងបន្តិចបន្តួចប៉ុណ្ណោះ នេះបើយោងតាមអ្នកជំនាញថាមពលបញ្ជាក់៕

សម្រួលអត្ថបទ៖ សុផារិន្ទ