អ្នកគាំទ្រអាហ្សង់ទីនបង្ហាញមោនភាពយ៉ាងខ្លាំងចំពោះកីឡាករ Lionel Messi បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តស៊ុតបាល់បញ្ជូលទីច្រើនជាងគេនៅ FIFA World Cup រហូតដល់១៨គ្រាប់

Lionel Messi បានបង្កើតកំណត់ត្រា World Cup ជាមួយនឹងគ្រាប់បាល់ទី ១៧ និងទី ១៨ របស់ខ្លួន ហើយក្រុមការពារជើងឯកអាហ្សង់ទីនបានឡើងទៅកាន់វគ្គជម្រុះជាមួយនឹងជ័យជម្នះ ២-០ លើប្រទេសអូទ្រីសកាលពីយប់មិញ។ សម្រាប់ប្រជាជនអាហ្សង់ទីន Messi គឺជាវីរៈបុរសរកគ្រាប់បាល់សម័យថ្មី ជាអាយដលដែលអាចជួយក្រុមជម្រើសជាតិរបស់ពួកគេជាបន្តបន្ទាប់បានច្រើន។  ក្នុងការប្រកួតយប់មិញ Messi ស្ទើតែមានឱកាសមាសបំបែកកំណត់ត្រានៅនាទីទី៩ទៅហើយ ប៉ុន្តែបានទាត់បាល់ពិន័យ ឬ ប៉េណាំងទីទៅខាងស្តាំខុសសំណាញ់បាទៅវិញ។  ៣០នាទីក្រោយមក Messi បានចាប់កីឡាករ Alexander Schlager ផ្អៀងបង្វែរផ្លូវស៊ុតបញ្ជូលទីគ្រាប់បាល់ទី១៧ នាំឱ្យការប្រកួតរបស់ Messi តែងតែនាំមុខគេ និងទទួលបានពិន្ទុមុនគេរាល់ការប្រកួត។ នៅវិនាទីចុងក្រោយនៃម៉ោងបន្ថែម Messi បានពង្រីកកំណត់ត្រារបស់ខ្លួនទៀត ដោយបញ្ជូនបាល់ឆ្លងកាត់ខ្សែការពារជាច្រើនដងរហូតបានសម្រេចគ្រាប់បាល់ទី១៨។ គ្រាប់បាល់ច្រើនបំផុតបានកើនលើសអតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ Miroslav Klose ដែលរកបាន១៦គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup ចំនួន៤ពីឆ្នាំ ២០០២ ដល់ ២០១៤។ ការបំបែកកំណត់ត្រាយប់មិញនេះ បានកើតឡើងមុន២ថ្ងៃ នៃថ្ងៃកំណើតគម្រប់អាយុ  ឆ្នាំរបស់កីឡាករឆ្នើម Lionel Messi របស់អាហ្សង់ទីន និងជាមួយឪពុករបស់គេដែលសម្រាកឈឺនៅផ្ទះ Messi ដែរ។ អ្នកគាំទ្រជាហ្វេនភាគច្រើនបានពាក់អាវស្លាកលេខ ១០ ជាតំណាងរបស់ Messi ជាមួយនឹងឆ្នូតពណ៌ស និងខៀវទាំងក្នុងពហុកីឡដ្ឋាន និង ខាងក្រៅ។ កំណត់ត្រាស៊ុតបញ្ចូលទីបានកើតឡើងជាថ្មីម្តងទៀតក្នុងរយៈពេល ៤០ឆ្នាំមកនេះ ឬ គេហៅថា “គ្រាប់បាល់នៃសតវត្សរ៍” ឬ goal of the century របស់កីឡាករឆ្មើមអាហ្សង់ទីនដែរគឺលោក Diego Maradona បានមរណភាពទៅហើយ។ Messi បានចូលរួមជាមួយ Just Fontaine និង Jairzinho ក្នុងនាមជាកីឡាករតែម្នាក់គត់ដែលស៊ុតបញ្ចូលទីក្នុងការប្រកួត World Cup ចំនួនប្រាំមួយលើកជាប់ៗគ្នា ហើយគាត់ជាកីឡាករលំដាប់ទីពីរក្នុងចំណោមកីឡាករបុរសគ្រប់ពេល ប្រកួតដោយមានគ្រាប់បាល់អន្តរជាតិ ១២២គ្រាប់ ធៀបនឹងគ្រាប់បាល់១៤៣របស់ Cristiano Ronaldo។ អាហ្សង់ទីនបានពង្រីកកំណត់ត្រាឈ្នះរបស់ខ្លួននៅក្នុងការប្រកួតដល់ទៅ៨លើក ចាប់តាំងពីចាញ់អារ៉ាប៊ីសាអូឌីតដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីបើកឆាក FIFA ឆ្នាំ ២០២២នៅប្រទេសកាតា។ ប៉ុន្តែក្រោយមក Messi រកគ្រាប់បាល់បាន៥គ្រាប់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងការប្រកួត ហើយមានគ្រាប់បាល់ចំនួន ១២ គ្រាប់នៅក្នុងព្រឹត្តិការណ៍ World Cup ចាប់តាំងពី Messi មានអាយុ ៣៥ ឆ្នាំមក។ ម្ចាស់ពានរង្វាន់ Ballon d’Or ៨សម័យកាល ក្នុងនាមជាកីឡាករល្អបំផុតនៅអឺរ៉ុបរូបនេះ បានស៊ុតបញ្ចូលទីបានបីគ្រាប់លើកដំបូងរបស់គាត់នៅក្នុងព្រឹត្តិការណ៍ World Cup ក្នុងជ័យជម្នះ ៣-០ របស់អាហ្សង់ទីនលើអាល់ហ្សេរី ក្នុងការប្រកួតបើកឆាកពូល J កាលពីសប្តាហ៍មុននៅទីក្រុង Kansas City។ ជាបន្តក្រុមអាហ្សង់ទីននឹងវិលត្រឡប់ទៅកាន់កីឡដ្ឋាន AT&T ដើម្បីប្រកួតជាមួយក្រុមហ្ស៊កដានី ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការចែកពូលនៅយប់ថ្ងៃសៅរ៍សប្តាហ៍នេះ៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ