អាកាសយានដ្ឋានអន្តរជាតិតេជោ៖ សមិទ្ធផលស្ថាបត្យកម្មកម្រិតពិភពលោក និងស្ពានមិត្តភាពកម្ពុជា-ចិន
រាជធានីភ្នំពេញ — ស្អាកាសយានដ្ឋានអន្តរជាតិតេជោ មិនត្រឹមតែជាច្រកទ្វារអាកាសចរណ៍អន្តរជាតិដ៏ទំនើបបំផុតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជានិមិត្តរូបនៃការអភិវឌ្ឍសេដ្ឋកិច្ច និងចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសកម្ពុជា និងប្រទេសចិនផងដែរ។
ចាប់តាំងពីបើកដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មក អាកាសយានដ្ឋានអន្តរជាតិថ្នាក់ 4F ដំបូងគេនៅកម្ពុជាមួយនេះ បានទទួលស្វាគមន៍អ្នកដំណើរសរុបចំនួន ២,៤ លាននាក់ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ ដោយតភ្ជាប់ជើងហោះហើរទៅកាន់ ៤៦ ទីក្រុង ក្នុង ១៨ ប្រទេស។ ជាមួយនឹងសន្ទុះកំណើននេះ ភាគីកម្ពុជាបានដាក់គោលដៅទទួលអ្នកដំណើរឱ្យបានដល់ ៨ លាននាក់នៅក្នុងឆ្នាំ២០២៦ នេះ ខណៈដែលស្ថានីយដឹកទំនិញថ្មី និងស្ថានីយអ្នកដំណើរពិសេស (VVIP )ក៏គ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
ក្រុមហ៊ុន Construction Third Engineering Bureau Co., Ltd., (CCTEB) ត្រូវបានជ្រើសរើសជាអាកាសយានដ្ឋានមួយក្នុងចំណោម «អាកាសយានដ្ឋានស្អាតបំផុតក្នុងពិភពលោក» នៃពានរង្វាន់ស្ថាបត្យកម្ម Versailles (Prix Versailles)។
លោក Murat Yapici អ្នកដំណើរជនជាតិតួកគី បានបង្ហាញការភ្ញាក់ផ្អើល និងស្ញប់ស្ញែងចំពោះសោភ័ណភាពនៃសាលទទួលអ្នកដំណើរ ដោយលោកបានលើកឡើងថា ភាពទំនើប និងភាពធំទូលាយនៃអាកាសយានដ្ឋានថ្មីនេះ គឺខុសប្លែកស្រឡះពីអាកាសយានដ្ឋានភ្នំពេញចាស់។ផ្នែកវិស្វកម្មនៃអាកាសយានដ្ឋាននេះ គឺការអនុវត្ត «ស្មារតីជាងលូបាន» ដែលជាបុព្វបុរសនៃវិស័យសំណង់ចិន។ លោក Yin Runlong ប្រធានផ្នែកគុណភាពនៃគម្រោងរបស់ CCTEB បានគូសបញ្ជាក់ពីសមិទ្ធផលបច្ចេកទេសសំខាន់ពីរ៖
ចំណុច សសរបេតុងលាតមុខចំនួន ៤២០ ដើម៖ ត្រូវបានសាងសង់តាមស្តង់ដារកម្រិតខ្ពស់បំផុតរបស់សមាគមបេតុងអាមេរិក (ACI) ដោយមិនមានការជួសជុលកែសម្រួលឡើយ ពោលគឺប្រសិនបើមានកំហុសបច្ចេកទេសបន្តិចបន្តួច ត្រូវរុះរើសាងសង់ថ្មីទាំងស្រុង។
ចំណុច ដំបូលដែករាងដូម (ផ្ការំដួល)៖ មានប្រវែង ៣៦០ ម៉ែត្រ និងទទឹង ២១៦ ម៉ែត្រ ទម្ងន់សរុបជាង ១១.០០០ តោន ដែលជាសំណង់ដែកធំជាងគេនៅអាស៊ីអាគ្នេយ៍។ ក្រុមវិស្វករបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល BIM ដើម្បីផ្គុំគ្រឿងបង្គុំនៅលើដី និងលើកដំឡើងដោយរក្សាកម្រិតភាពជាក់លាក់រហូតដល់ ៣ មីល្លីម៉ែត្រ។ក្រៅពីការតភ្ជាប់ផ្លូវអាកាស អាកាសយានដ្ឋានអន្តរជាតិតេជោបានក្លាយជាប្រភពចំណូល និងការងារដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោក Wen Junhuang នាយកក្រុមហ៊ុន Cambodia Airports Investment Co., Ltd. បានឱ្យដឹងថា គម្រោងនេះបានបង្កើតការងារក្នុងស្រុកប្រមាណ ១០.០០០ កន្លែង ក្នុងនោះបុគ្គលិកកម្ពុជាមានចំនួនលើសពី ៩០ ភាគរយ។
អ្នកនាង Veng Chan Sopheakdey អ្នកទទួលបន្ទុកផ្នែករដ្ឋបាលប្រតិបត្តិទូទៅនៃគម្រោងថែទាំអាកាសយានដ្ឋាន បានកត់សម្គាល់ថា តំបន់ជុំវិញអាកាសយានដ្ឋានដែលធ្លាប់តែជាដីទំនេរ ឥឡូវនេះបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ដ៏មមាញឹក ដែលមានលំនៅឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងអាជីវកម្មខ្នាតតូចជាច្រើន ដែលជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងខ្លាំង។ លើសពីនេះ អាកាសយានដ្ឋានថ្មីក៏បានក្លាយជាគោលដៅកម្សាន្តថ្មីសម្រាប់ប្រជាពលរដ្ឋខ្មែរមកទស្សនា និងគោរពបូជាព្រះពុទ្ធបដិមាសំរិទ្ធ «ព្រះពុទ្ធប្រទានពរ» កម្ពស់ ៩ ម៉ែត្រ ផងដែរ។




