អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា អញ្ជើញចូលរួមបើកសម្ពោធក្លឹបចំបាប់ព្រះធាតុ ជាផ្លូវការ នៅខេត្តពោធិ៍សាត់
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជា តំណាងឲ្យឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា និង ជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានអញ្ជើញអធិបតី ក្នុងពិធីបើកសម្ពោធ ក្លឹបចំបាប់ព្រះធាតុ និងការប្រកួតកីឡា ចំបាប់ដើម្បី ជាផ្លូវការ ដែលមានទីតាំងនៅ ភូមិឥន្ធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាកន្លែងសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ជំនាន់ក្រោយលើប្រភេទកីឡាចំបាប់ ។
ក្លឹបចំបាប់ព្រះធាតុ បានរៀបចំ ការប្រកួត ដើម្បីអបអរសាទរពិធីសម្ពោធ ក្លឹបនៅថ្ងៃទី ៤ និងទី៥ ខែមិថុនា ឆ្នាំ២០២៦ ហើយថ្ងៃទី៥ ។ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានឧបត្ថម្ភទាំង ស្រុងលើការកសាងក្លឹបចំបាប់ ព្រះធាតុនេះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និង ជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ក៏បានឧបត្ថម្ភថវិកាដល់ក្លឹបចំនួន ២លានរៀលដែរ ៕



