សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អនុញ្ញាតឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។
សមាសភាពភាគីគណៈប្រតិភូកម្ពុជាអញ្ជើញអមដំណើរសម្ដេចប្រធានរដ្ឋសភារួមមាន៖
១. ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភានិងជាប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-សិង្ហបុរី
២. លោកជំទាវ ត្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភានិងជា អនុប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-សិង្ហបុរី
៣. ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា
៤. ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតីប្រធាន រដ្ឋសភា និងជាអគ្គលេខាធិការរងប្រចាំការរដ្ឋសភា។
សម្រាប់ខ្លឹមសារលម្អិតនៅជំនួបពិភាក្សាការងារនេះនឹងផ្សាយជូននៅពេលបន្តិចទៀតនេះ។ សូមអរគុណ៕



