អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ពិនិត្យនិងអនុម័តគម្រោងវិនិយោគ(QIP) ទី១៨សម្រាប់ឆ្នាំ២០២៦។

នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តដើម្បីពិនិត្យនិងអនុម័តលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) ចំនួន ២ គម្រោងបន្ថែមទៀត នៅសាលប្រជុំម្លប់ជ្រៃ។

កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិ បាលខេត្តព្រះសីហនុដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាព និងតំណាងរដ្ឋបាលស្រុក ដែលជាសមាជិកនៃអនុគណៈកម្មាធិការ។ 

សូមជម្រាបថា គម្រោងវិនិយោគធ្វើរោងចក្រផលិតក្តារបន្ទះទាំង២ របស់ក្រុមហ៊ុន ZHENGSEN WOOD INDUSTRY CO., LTD  មានទីតាំងស្ថិតនៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា និងរបស់ក្រុមហ៊ុន DONGPING WOOD CO., LTD.មានទីតាំងស្ថិតនៅភូមិអូរឧកញ៉ាហេង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម បានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់ ដែលធានាបាននូវតុល្យ ភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារបរិស្ថាន-សង្គមប្រកបដោយនិរន្តរភាព។

លោកអភិបាលរង ប្រធានអង្គប្រជុំ បានបញ្ជាក់ថា ថ្ងៃនេះអនុគណៈកម្មាធិការវិនិយោគខេត្តបានសម្រេចចុះបញ្ជីគ.ល.គ. ជូនអ្នកវិនិយោគចំនួន២បន្ថែមទៀត មានទុនវិនិយោគសរុបប្រមាណ៨លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដូច្នេះក្នុងរយៈ ពេល៩ខែ ក្នុងឆ្នាំ២០២៦នេះ គម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគខេត្ត មានចំនួន១៨ គម្រោង មានទុនវិនិយោគសរុប ៤៩,២៥៧,៣០១ ដុល្លារអាមេរិក បង្កើតការងារបាន ២,៧៧៦ នាក់។  គម្រោងវិនិយោគភាគច្រើនជាវិស័យ ឧស្សាហកម្ម (រោងចក្រផលិត និងកែច្នៃដូចជា ក្តារបន្ទះ, សម្ភារៈប្លាស្ទិក, គ្រឿងសង្ហារឹម, លោហធាតុ, សម្ភារៈវេចខ្ចប់) និងមានមួយចំនួនទៀតក្នុងវិស័យ កសិ-ឧស្សាហកម្ម។

ស្របគ្នានេះលោកក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះនិន្នាការកើនឡើង នៃចំនួនគម្រោងដែលបានស្នើសុំចុះបញ្ជីជាគម្រោ ងគ.ល.គ.ព្រមទាំងបានសំណូមពរឱ្យអ្នកវិនិយោគបន្តទាក់ ទាញអ្នកវិនិយោគដទៃទៀតឱ្យងាកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត៕

ប្រភព៖រដ្ឋបាលខេត្តព្រះសីហនុ