រដ្ឋមន្រ្តីសុខាភិបាល៖ «មន្រ្តីសុខាភិបាលបង្ហាញនូវការបេ្តជ្ញាចិត្តក្នុងការផ្តល់សេវា២៤ម៉ោង/៧ថ្ងៃ និងពង្រឹងយន្តការជវភាពនៃអង្គតែមួយក្នុងការបម្រើសុខភាពប្រជាជន»

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាកយ៉ាងដូច្នេះនៅក្នុងខណៈពេល ឯកឧត្តមអញ្ជើញដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣២ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ (Zoom)នារសៀលថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៦ សរុបចំនួន ៣១៧២នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូននូវទស្សនាទានគន្លឹះដែលជាចក្ខុវិស័យរបស់វិស័យសុខាភិបាលកម្ពុជាដែលបានចែករំលែកនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៧ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់កម្រិត យកទៅអនុវត្តនៅតាមអង្គភាពដើម្បីបន្តពង្រឹងប្រពន្ធ័សុខាភិបាលកម្ពុជា ឱ្យស្របទៅនឹងប្រពន្ធ័សុខាភិបាលរបស់តំបន់អាស៊ានទាំងមូល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនបទបឋកថាស្តីពីការសម្រេចឱ្យបាននូវតម្រូវការដែលលើសពីសមត្ថភាព ដែលយើងមាន ដោយចាប់ផ្តើមឡើងពីការប្រើប្រាស់សមត្ថភាពរបស់អ្នកដឹកនាំក្នុងការយល់ដឹង ស្គាល់ស្ថានភាពនៅជុំវិញ និងភាពមុះមុត ការទាក់ទាញការចូលរួមពីក្រុមការងារ។

ក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីមន្ទីរពេទ្យតេជោសែនកោះធំ បានបង្ហាញពីការវិវត្តន៍រីកចំរើនរបស់មន្ទីរពេទ្យេតេជោកោះធំ ដែលកើតចេញពីការផ្តួចផ្តើមគំនិតពីថ្នាក់ដឹកនាំ និងការចូលរួមជ្រោមជ្រែងពីអង្គភាព និងភាគីពាក់ពន្ធ័ជាច្រើន រហូតដល់មន្ទីរពេទ្យតេជោះកោះធំ បានក្លាយទៅជាមន្ទីរពេទ្យផ្តល់សេវាគំរូមួយ។