អតីតនាយករដ្ឋមន្រ្តីស៊ែប៊ី Aleksandar Vucic ជាអ្នកនយោបាយជើងចាស់ជាង៣០ឆ្នាំធ្លាប់បានយកឈ្នះគូប្រជែងទាំងអស់ ប៉ុន្តែបែរមកចាញ់ចលនាប្រឆាំងរបស់ក្រុមនិស្សិតត្រឹមតែ២ឆ្នាំ

លោក Aleksandar Vucic ធ្លាប់ជាមេដឹកនាំដ៏មានឥទ្ធិពលខ្លាំង និងប្រកាន់យកនយោបាយបែបប្រជាភិថុតិ (populist) របស់ប្រទេសស៊ែប៊ី បានគ្រប់គ្រងឆាកនយោបាយក្នុងប្រទេសនៃតំបន់បាល់កង់មួយនេះអស់រយៈពេល១៤ ឆ្នាំមកហើយ។ ប៉ុន្តែ បន្ទាប់មកក៏មានក្រុមនិស្សិតមួយក៏បានលេចមុខឡើងដើម្បីប្រឆាំងនឹងរូបការធ្វើនយោបាយរបស់លោក។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មេដឹកនាំផ្តាច់ការដែលកាន់អំណាចយូរឆ្នាំរូបនេះ បានចេញមកទទួលស្គាល់ថា គណបក្សស្តាំនិយមរបស់លោក គឺគណបក្សជឿនលឿនស៊ែប៊ី ឬ (Serbian Progressive Party) បានបរាជ័យក្រោមស្នាដៃនៃចលនាមហាជនដែលដឹកនាំដោយក្រុមនិស្សិតសាកលវិទ្យាល័យ នៅក្នុងការបោះឆ្នោតសភា។ ក្រុមនិស្សិតទាំងនេះបានដឹកនាំការតវ៉ាអស់រយៈពេលជិត ២ ឆ្នាំ មុនពេលបោះឆ្នោត នឹងបានទម្លាក់លោកចេញពីអំណាច ដែលចលនានេះគឺជាការផ្លាស់ប្តូររដ្ឋាភិបាលដ៏កម្រក្នុងប្រវត្តិសាស្ត្រ។ សាររបស់ចលនាយុវជនដ៏ចម្រុះនោះបានលើកឡើងថា អំពើពុករលួយធ្ងន់ធ្ងរ ការតែងតាំងបក្ខពួកនិយម និងឧក្រិដ្ឋកម្មដែលមានការរៀបចំទុកជាមុន ក្រោមការដឹកនាំរបស់លោក Vucic កំពុងបំផ្លាញប្រទេសជាតិ ជាហេតុធ្វើឱ្យផ្ទុះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកបោះឆ្នោត។ ការតវ៉ារបស់និស្សិតបានចាប់ផ្តើមដំបូងនៅឆ្នាំ ២០២៤ បន្ទាប់ពីដំបូលស្ថានីយរថភ្លើងមួយកន្លែងដែលទើបជួសជុលរួចនៅភាគខាងជើងប្រទេសស៊ែប៊ី បានបាក់រលំសង្កត់មនុស្ស១៦នាក់ឱ្យស្លាប់។ ហេតុការណ៍នេះបានបង្កទៅជាការចោទប្រកាន់ថា៖ ការធ្វេសប្រហែសដែលបណ្តាលមកពីអំពើពុករលួយ បាននាំឱ្យការសាងសង់មានគុណភាពអន់ រហូតឈានដល់ការបាក់រលំនេះសម្លាប់មនុស្សបែបនេះ។ ក្នុងអាជីពនយោបាយដែលមានរយៈពេលជាង៣០ឆ្នាំ លោក Vucic បានផ្លាស់ប្តូរពីអ្នកជាតិនិយមជ្រុល ដែលធ្លាប់គាំទ្រការឈ្លានពានប្រឆាំងនឹងជនជាតិដទៃក្រៅពីជនជាតិស៊ែប៊ីខ្លួនឯងនៅក្នុងអតីតប្រទេសយូហ្គោស្លាវី មកជាអ្នកនយោបាយបែបប្រជាភិថុតិ ដែលព្យាយាមរកតុល្យភាពរវាងមហាអំណាចពិភពលោកផ្សេងៗទៅវិញ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋក្នុងប្រទេសមិនពេញចិត្ត ជាពិសេសគឹក្រុមនិស្សិតតាមមហាវិទ្យាដែលមានចំណេះដឹងខ្ពង់ខ្ពស់ បានព្យាយាមប្រឆាំងរូបលោករហូតបានសម្រេច៕

សម្រួលអត្ថបទ៖ សុផារិន្ទ