សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសផ្សព្វផ្សាយសមាសភាពគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧

នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសផ្សព្វផ្សាយសមាសភាពគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដើម្បីត្រៀម លក្ខណៈចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៧ (AIPA-47) ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីឡា សាធារណរដ្ឋហ្វីលីពីន។

អន្តរសភាអាស៊ាន (AIPA) គឺជាវេទិកាតំបន់ដ៏មានសារៈ សំខាន់មួយក្នុងចំណោមស្ថាប័នពាក់ព័ន្ធនានារបស់អាស៊ាន ដែលដើរតួនាទីសម្របសម្រួលកិច្ចសហប្រតិបត្តិការនីតិប្បញ្ញត្តិក្នុងតំបន់។

អន្តរសភាអាស៊ាន (AIPA) ត្រូវបានបង្កើតឡើង ដើម្បីលើក កម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយយកប្រជាជនជាស្នូល។ មហាសន្និបាត AIPA លើកទី៤៧ គ្រោងនឹងប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីឡា ប្រទេសហ្វីលីពីន ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិយ៉ាងហ្មត់ចត់ ដើម្បីចូលរួមក្នុងមហាសន្និបាតនេះ ក្រោមមូលបទ «សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាព ដោយយកប្រជាជនជាស្នូល»។ ក្រៅពីមហាសន្និបាតធំ ក៏មានកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដូចជា កិច្ចប្រជុំសមាជិកសភាស្ត្រីវ៉ាយប៉ា (WAIPA) ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងពេលដំណាលគ្នានេះផងដែរ៕