សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន អំអន អញ្ជើញជាអធិបតីចូលរួមក្នុងកិច្ចប្រជុំលើកទី៩ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន អំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍនមាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមក្នុងកិច្ចប្រជុំលើកទី៩ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការអនុវត្តគម្រោងសាងសង់ កែលម្អ និងលើកសោភ័ណ ភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
ក្នុងពិធីនោះផងដែរ ភាគីទាំពីរក៏បានការឯកភាពគ្នាលើខ្លឹមសារកិច្ចសហប្រតិបត្តិការកន្លងមក និងទិសដៅអនុវត្តបន្តព្រមទាំងបានចុះហត្ថលេខាលើកំណត់ហេតុទី ៩ ស្តីពីការអនុវត្តគម្រោងសាងសង់ កែលម្អ និងលើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ដែលមាន ឯកឧត្តម ហ៊ឺ បាវី អនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តមឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ហ្គូវ អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
តាមរយៈ លទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានចូលរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសវៀតណាម ទំនាក់ទំនងនេះបានកំពុងមានការរីកចម្រើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ លើគ្រប់វិស័យ និងគ្រប់កម្រិត រាប់តាំងពីវិស័យនយោបាយ ការទូត រហូតដល់ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែង»៕



