«សមិទ្ធិផលថ្មីដែលជាក្តីសង្ឃឹម និងការអបអរសាទរយ៉ាងខ្លាំងជូន ប្រជាពលរដ្ឋនៅភូមិ ចាន់ត្រក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង»
ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារជួសជុល និងស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ ខ្សែ មានប្រវែង ៥,៧៥ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ ព្រមទាំងស្ថាបនាស្ពានបេតុងចំនួន ១ កន្លែង មានប្រវែង ១៨ ម៉ែត្រ និងសំណង់សិល្បការ្យនានា ស្ថិតក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦។





