ព្រឹត្តិការណ៍កីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានដំណើរការប្រកួតជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៦ នៅទីលានកីឡាវាយសី ពហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី៣នេះ មាន៧ប្រទេសចូលរួម ក្នុងនោះមានដូចជាប្រទេសកម្ពុជាម្ចាស់ផ្ទះ.ឡាវ .មីយ៉ាន់ម៉ា. វៀតណាម.ហ្វីលីន និងទីម័រខាងកើត។
ឯកឧត្តមថា សម្រាប់ការប្រកួតដែលដំណើររយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១៥ដល់ទី២១ ខែ សីហា ឆ្នាំ២០២៦នេះ គឺចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែ សីហា ដំណើរវិញ្ញាសាប្រកួតជាក្រុមប្រទេសនិងប្រទេស។ខណៈចាប់ពីថ្ងៃទី១៨ពេលរសៀលដល់ថ្ងៃទី២១ ខែ សីហា ដំណើរវិញ្ញាសាឯកកក្តជននារី .ឯកក្តជនបុរស. វាយគូបុរសនារី និងវាយគូចម្រុះបុរសនារី។
ឯកឧត្តម អគ្គលេខាធិការ បានគូបញ្ជាក់ទៀតថា សម្រាប់ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣នេះ កម្ពុជាប្តេជ្ញាចិត្តរក្សាឱ្យបានកំណត់ត្រាចាស់និងរកឱ្យបានលទ្ធផលឱ្យកាន់តែល្អបន្ថែមទៀតជាង២លើកកន្លងមកផងដែរ។ ដ្បិតមុនការប្រកួតចូលមកដល់នោះ គឺសហព័ន្ធដឹកនាំដោយ ឯកឧត្តម លីកុសល់ជាប្រធានសហព័ន្ធកីឡាវាយសី គឺបានណែនាំឱ្យថ្នាក់ដឹកពាក់ព័ន្ធទាំងរបស់សហព័ន្ធយកចិត្តទុកដាក់លើកម្មវិធីហ្វឹកហាត់បំពាក់បំប៉នរបស់កីឡាករកីឡាការិនីវាយសីយ៉ាងយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព ដើម្បីដណ្តើមយកជ័យលាភី និងកេត្តិយសមុខមាត់ជូនជាតិ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣នេះ មាន៣ប្រភេទអាយុគឺអាយុ១៦ឆ្នាំ.១៩ឆ្នាំ និង២៣ឆ្នាំ ដោយការប្រកួតថ្ងៃបើកឆាកនេះ គឺដំណើរការវិញ្ញាសាប្រកួតជាក្រុមប្រទេសនិងប្រទេសរហូតដល់ថ្ងៃទី១៨ ខែ សីហា ទើបស្វែងរកឃើញម្ចាស់ជ័យលាភី។
សូមរំលឹកថា កាលពីឆ្នាំ២០២៥កន្លងទៅកម្ពុជាដណ្តមបានមេដាយសរុបចំនួន២៨គ្រឿងក្នុងនោះ មេដាយមាស៥គ្រឿង មេដាយប្រាក់១២គ្រឿង និងមេដាយសំរឹទ្ធចំនួន១១គ្រឿង៕







