វគ្គបណ្តុះបណ្តាលជូនអ.ន.ក.ខេត្តសៀមរាបដោយ ឯកឧត្តម អ៊ុំ សុខ ដើម្បីបំរើកាងារជូនអតីតយុទ្ធជន និងនិវត្តជន អោយសមនិងវិរភាព

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
បានអញ្ជើញ​ជា​អធិបតី​ភាពក្នុងពិធីបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល អភិបាលរងខេត្ត លោក នាក់ ណេរ៉ុន ជាអនុប្រធាន អ.ន.ក.ខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធាន អ.ន.ក.ខេត្ត ថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញខេត្តសៀមរាប ប្រមាណជាង ៣០០នាក់ ក្នុងអង្គពិធី។

ឯកឧត្តម អ៊ុំ សុខ បានលើកឡើងថា ក្រោយពីពិធីមហាសន្និបាតបញ្ចូលនិវត្តជន និងអតីតយុទ្ធជន ទៅក្នុងសមគមតែមួយ
ទើបការងារលេខាធិការដ្ឋាននៅតាមថ្នាក់នីមួយៗ មានការកែសម្រួលជាថ្មី និងសមាគមពង្រីកវិសាលភាពកាងារកាន់តែធំ នៅតាមក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាពជុំវិញខេត្ត ទើបថ្នាក់ដឹកនាំសមាគមចាត់តាំងមន្ត្រីជំនាញរបស់ អ.ន.ក.ថ្នាក់កណ្ដាល ចុះធ្វើបទបង្ហាញ និងបណ្តុះបណ្ដាលពីការងារសមាគម ជាមួយនឹងរចនាសម្ព័ន្ធថ្មី ជាពិសេសគឺបណ្តុះបណ្តាលពង្រឹងការងារដ្ឋបាល ពាក់ព័ន្ធការបញ្ចូលសមាជិកសមាគម និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ដើម្បីឱ្យថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាន អ.ន.ក. គ្រប់ជាន់ថ្នាក់ក្នុងខេត្ត បានយល់ច្បាស់ និងដើម្បីបំរើកាងារសមាគម និងដោះស្រាយបញ្ហាប្រឈម ជូនអតីតយុទ្ធជន និងនិវត្តជន
អោយបានកាន់តែល្អ។

ឯកឧត្តម អ៊ុំ សុខ មានប្រសាសន៍ទៀតថា
អ.ន. ក. តាមថ្នាក់នីមួយៗ ត្រូវគ្រប់គ្រងស្ថិតិ បញ្ជីឈ្មោះ អតីតយុទ្ធជន និងនិវត្តជន ទាំង១១,៤៨៣នាក់ ក្នុងខេត្តសៀមរាប និងចុះជួបផ្ទាល់ដល់ខ្នងផ្ទះរបស់សមាជិកសមាគមមានទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីភាពស្និទ្ធស្នាល ងាយស្រួលគ្រប់គ្រង ដឹងសុខទុក្ខ និងអនុវត្តកាងារជូនអតីតយុទ្ធជនកាត់តែរហ័ស និងប្រសិទ្ធភាព។

ឯកឧត្តមបានលើកឡើងទៀតថា គណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក. ឃុំ សង្កាត់ទាំងអស់ ត្រូវចុះស្រង់ទិន្នន័យសមាជិកសមាគម ទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីធ្វើជាសៀវភៅប្រវត្តិរូបរបស់អតីតយុទ្ធជន និងនិវត្តជន សម្រាប់ទុកនៅថ្នាក់ឃុំសង្កាត់ចំនួន១ក្បាល, ថ្នាក់ក្រុង ស្រុក១ក្បាល, ថ្នាក់ខេត្ត១ក្បាល និងនៅគណៈអចិន្ត្រៃយ៍ អ.ន.ក. ថ្នាក់កណ្តាល ១ក្បាល ដើម្បីងាយស្រួលទំនាក់ទំនងជាមួយសមាជិកនិងដឹងច្បាស់ពីតម្រូវការ។

ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ សុខ បានបន្ថែមថាដើម្បីបំរើកាងារសមាគម និងការយកចិត្តទុក្ខដាក់ខ្ពស់លើអតីតយុទ្ធជន និងនិវត្តជន ក្រុមការងារ​នៃគណៈកម្មាធិការ អ.ន.ក. ខេត្តសៀមរាប គ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវសិក្សាស្វែងយល់ការធ្វើបទបង្ហាញស្តីពីការងាររដ្ឋបាល នឹងការងារបេឡាមរណសង្រ្គោះរបស់គ្រូឧទ្ទេស ដែលមានបទពិសោធន៍យូរឆ្នាំ ទៅលើកាងារ រដ្ឋបាល និងបេឡាមរណៈសង្គ្រោះ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីអនុវត្តការងារបស់មាគមអោយកាន់តែល្អ និងកាងារបំរើការងារជូនអតីតយុទ្ធជន និងនិវត្តជនកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវាលា៕