លោកឧត្តសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បានអញ្ជើញដឹកនាំជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួម​ស្តាប់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា​​ ក្រោម​អធិបតីភាព​ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា​​ តាមរយៈ​ប្រព័ន្ធ Video Conference

កំពង់ស្ពឺ​៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហ​ត្ថខេត្ត​កំពង់ស្ពឺ​ លោកឧត្តសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួម​ស្តាប់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមអនុវត្តច្បាប់ ស្ដីពីកាតព្វកិច្ចយោធា​​ ក្រោម​អធិបតីភាព​ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ដោយមានការអញ្ជើញចូលរួមពី​ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ នាយការិយាល័យជំនាញ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តាក្រុង-ស្រុក​ចូលរួម​ផងដែរ។