លោក​ឧត្តម​សេនីយ៍ ត្រី ម៉េង ស្រ៊ុន អញ្ជើញទទួលជួបសំណេះសំណាលជាមួយលោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ​​ និងរួមតំណើរបន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារ​លក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ​​ ការសាង់សង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ត ខេត្តកំពង់ស្ពឺថ្មី

កំពង់ស្ពឺ៖ នៅថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក​ឧត្តម​សេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយ លោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ​​ និងចុះរួមតំណើរបន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារ​លក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ​​ ការសាង់សង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មី​​​​ ស្ថិតនៅក្នុងភូមិត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕