លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដាក់បទបញ្ជាឱ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍សង្គ្រាះបន្ទាន់ Hotline 1292 ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើនបន្ថែមទៀត និងកសាងបណ្តាញនៅតាមមូលដ្ឋានក្នុងភូមិស្រាស្រ្ដស្រុកគងពិសី
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខកងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ត្រី ទុំ សារិទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍សង្គ្រាះបន្ទាន់ Hotline 1292 ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើនបន្ថែមទៀត នៅមូលដ្ឋានឃុំស្រង់ដោយមានចំនួន១៨ភូមិ គ្រប់ចំនួន និងកសាងបណ្តាញនៅតាមមូលដ្ឋានក្នុងភូមិស្រាស្រ្ដស្រុកគងពិសី រួមជាមួយនឹងក្រុមការងាររដ្ឋបាលឃុំស្រង់ចូលរួមសហការផងដែរ។
ប្រសិនបើជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍ឫឧបទ្ទវហេតុផ្សេងៗ ហើយត្រូវការជំនួយអន្តរាគមន៍សង្គ្រោះពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ HotLine 1292 ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង ឬអាចទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68៕






