លោកឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​និងផ្សព្វផ្សាយក្នុងការត្រៀមលក្ខណៈទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលមាននិងការស្វែងរកទីទួលសុវត្ថិភាព​ ដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា​​ ដែលអាចកើតមានឡើងជាយថាហេតុនារដូវវស្សា ក្នុងឆ្នាំ២០២៦នេះ

កំពង់ស្ពឺ ៖ ដោយ​អនុវត្ត​តាមការចង្អុល​បង្ហាញ​តម្រង់​ទិស​របស់​ ឯកឧត្តម​​ នាយ​ឧត្តមសេនីយ៍ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​​​ ឯកឧត្តម​បណ្ឌិត​​​ ជាម​​​ ច័ន្ទសោភ័ណ​ អភិបាល​​​ នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​​​​ ក្រោមការដឹកនាំប្រកបដោយភាពមុឺងម៉ាត់ និងការយកចិត្តទុកដាក់ខ្ពស់បំផុត​របស់​ លោកឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ​ កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ នាព្រឹក​ថ្ងៃទី១​៦​ ខែកក្កដា​ ឆ្នាំ២០២៦​​​ បានអញ្ជើញ​ជា​អធិបតីភាព​ដឹកនាំ​កម្លាំង​ជំនាញ ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បើកកិច្ចប្រជុំបន្ទាន់ក្នុងការត្រៀមលក្ខណៈទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលមានដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា​​ ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សាក្នុងឆ្នាំ២០២៦នេះផងដែរ។

កិច្ចប្រជុំនេះផ្ដោតលើការត្រៀមកម្លាំង មធ្យោបាយ ការស្វែងរកទីទួលសុវត្ថិភាព និងការចែករំលែកស្បៀងអាហារ ដើម្បីកាត់បន្ថយការខូចខាត និងអាយុជីវិត។ដោយបានរៀបចំធ្វើឡើងនៅទីបញ្ជាការ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពិសេសដោយមានការចង្អុល​បង្ហាញ​របស់​ ឯកឧត្តម​​ នាយ​ឧត្តមសេនីយ៍ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស​ និងមាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​​​ ឯកឧត្តម​បណ្ឌិត​​​ ជាម​​​ ច័ន្ទសោភ័ណ​ អភិបាល​​​ នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​​​​ ក្នុងការត្រៀមលក្ខណៈដើម្បីត្រៀមកម្លាំងជួយសង្រ្គោះគ្រោះមហន្តនារដូវវស្សាឆ្នាំ២០២៦នេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ​ បានដាក់បទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថ​តាមបណ្តា-ក្រុង​ស្រុក​ទាំងអស់​ត្រូវ​ត្រៀមមធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលមាន​​​ ដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា​​ជាចាំបាច់បំផុតតាមដែលអាចធ្វើទៅបាន​ ព្រោះថាគ្រោះមហន្តរាយ គឺជាការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ជីវិត ទ្រព្យសម្បត្តិ និងបរិស្ថាន​។

លោកឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ការ​ បានបន្តទៀតថាការត្រៀមបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយ គឺជាការងារអាទិភាពខ្ពស់ដែលទាមទារការយកចិត្តទុកដាក់លះបង់ និងការទទួលខុសត្រូវធ្ងន់ធ្ងរ​ ហើយក្រុមការងារ​អាវុធហត្ថ​តែងតែពលីកម្លាំងកាយចិត្តទាំងថ្ងៃទាំងយប់ ដោយត្រូវរៀបចំផែនការទប់ទល់និងត្រៀមមធ្យោបាយសង្គ្រោះបន្ទាន់ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិថែមទៀតផងដែរជាពិសេស។

លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ​​ កង​រាជ​អាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​​​​​​​​​ សូមជម្រាបថា ប្រសិនបើជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍​ឫឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍សង្គ្រោះពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ HotLine 1292 ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោងឬអាចទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp​​​ និងតាមរយៈលេខទូរស័ព្ទ 010 61 68 68៕