លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួសុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារ ក្នុងភូមិសាស្ត្រក្រុងច្បារមន
កំពង់ស្ពឺ៖ ដោយអនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៌របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ចុះសួសុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារមានឈ្មោះ រ៉េត សុខនឿន អាយុ៤៨ឆ្នាំ រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយនិងក្រុមការងារអមដំណើរជាមួយបានសំណេះសំណាល ជាមួយក្រុមគ្រួសារគាត់ ក្នុងស្មារតីមនុស្សធម៏ ដោយក្តីអាណិតអាសូរពន់ពេក លោកបានឧបត្ថម្ភជាថវិការចំនួន ២០០,០០០៛ ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន(អង្ករ១បាវ,ទឹកសុទ្ធ១កេស, ភេសជ្ជៈ១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងត្រីខ១យួរបន្ថែមទៀត៕


